ប្រទេសអេស្ប៉ាញបាននិយាយកាលពីយប់ថ្ងៃចន្ទថា ខ្លួនបានបញ្ជូនអ្នកជំនាញមួយក្រុម ដែលមានគ្នា៣១នាក់ ឆ្កែហិតខ្លិន១៥ក្បាល និងរថយន្ត១១គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសម៉ារ៉ុក។
របាយការណ៍ក៏បន្តថា ក្នុងរយៈពេល១៨ឆ្នាំកន្លងមកនេះ ប្រទេសចិនបានចែករំលែកទិន្នន័យទឹកភ្លៀង និងកម្រិតទឹកពីទីតាំងទំនប់ចំនួនពីរនៅក្នុងអាងទន្លេមេគង្គខាងលើ ដែលជាកន្លែងទឹកទន្លេហូរចុះ ក្នុងអំឡុងពេលនៃរដូវវស្សាដែលចាប់ពីខែមិថុនាដល់ខែតុលា។
មេដឹកនាំកូរ៉េខាងជើងរូបនេះ មានបំណងស្វែងរកជំនួយសេដ្ឋកិច្ចនិងបច្ចេកវិទ្យាយោធាពីប្រទេសរុស្ស៊ី ហើយជាថ្នូរត្រឡប់វិញ គឺផ្តល់ឱ្យរុស្ស៊ីនូវគ្រាប់រំសេវ ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ដែលមានការបញ្ជា (GMLRS) នឹងអាចបាញ់គ្រាប់បែកចង្កោមរហូតដល់ទៅ ៤០៤ គ្រាប់។
ក្រុមមេដឹកនាំអាហ្វ្រិកគូសបញ្ជាក់ថាពួកគេប្តេជ្ញាអភិវឌ្ឍនិងអនុវត្តគោលនយោបាយ និយតកម្មនិងការលើកទឹកចិត្តដើម្បីទាក់ទាញវិនិយោគក្នុងមូលដ្ឋាន តំបន់និងសាកលក្នុងការជំរុញការលូតលាស់សេដ្ឋកិច្ចនិងការអភិវឌ្ឍដោយគិតគូរពីបរិស្ថាន។
ចំនួនសត្វស្លាបនៅតំបន់វាលស្មៅទាំងនេះបានធ្លាក់ចុះជាងពាក់កណ្តាលតាំងពីឆ្នាំ ១៩៧០ មក គឺច្រើនជាងប្រភេទសត្វស្លាបផ្សេងទៀត ដោយប្រភេទសត្វស្លាបខ្លះបានថយចុះចំនួន ៧៥% ឬច្រើនជាងនេះ។
ការប្រឆាំងចម្បងទៅនឹងជ័យជម្នះរបស់លោក Bola Tinubu ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈកន្លងទៅក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានធ្វើឡើងដោយគូប្រជែងរបស់លោក គឺ លោក Atiku Abubakar នៃគណបក្សប្រជាធិបតេយ្យប្រជាជន ឬ PDP និងលោក Peter Obi នៃគណបក្សការងារ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការពិភាក្សាដោយផ្ទាល់ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះជាមួយនឹងចិន។
ការពិភាក្សានៅថ្ងៃចន្ទនេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីសហរដ្ឋអាមេរិកនិងវៀតណាមបានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមកដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីរសៀលថ្ងៃអាទិត្យនេះ។ មេដឹកនាំបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានរៀបចំកម្មវិធីយ៉ាងអធិកអធមដើម្បីទទួលស្វាគមន៍លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក។
ក្រុមអ្នកវិភាគនិយាយថា ការសម្រេចរបស់មេដឹកនាំចិន លោក Xi Jingpin មិនចូលរួមសន្និសីទកំពូល G20នៅថ្ងៃសៅរ៍នេះ នៅក្នុងប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាទិភាពនៃគោលនយោបាយការបរទេសរបស់ចិន ដោយចិនរង់ចាំសន្និសីទកំពូលផ្លូវក្រវ៉ាត់ពាណិជ្ជកម្មជំនួសវិញ។
លោក Albanese បានថ្លែងថា៖ «ភាពចម្រើនទៅមុខដែលយើងបានធ្វើក្នុងការវិលត្រឡប់ទៅរកការធ្វើពាណិជ្ជកម្មដែលគ្មានការរាំងស្ទះនោះ គឺជាការល្អប្រសើរសម្រាប់ប្រទេសទាំង២ ហើយយើងចង់ឃើញភាពប្រសើរនោះបន្តទៅមុខទៀត»។
ព័ត៌មានផ្សេងទៀត
No media source currently available