នៅក្នុងប្រទេសមីយ៉ាន់ម៉ា មូលដ្ឋានឧក្រិដ្ឋកម្មចម្បងបានរីកដូចផ្សិតនៅទូទាំងតំបន់ Myawaddy ដែលជាតំបន់នៅដាច់ឆ្ងាយពីក្រុង Mae Sot នៃព្រំដែនភាគខាងលិចរបស់ប្រទេសថៃដោយសារទន្លេដ៏តូចមួយ។
លោក Austinបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក«ដឹងគុណកេនយ៉ាចំពោះការដឹកនាំរបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាសន្តិសុខនៅក្នុងតំបន់និងជុំវិញពិភពលោក» ហើយបានថ្លែងអំណរគុណចំពោះការមានឆន្ទៈដើម្បីដឹកនាំកងកម្លាំងសន្តិសុខពហុជាតិដើម្បីប្រយុទ្ធអំពើហិង្សាដែលបង្កឡើងដោយពួកឥន្ធពាលនៅប្រទេសហៃទី។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប រុស្ស៊ី និងចិន ព្យាយាមកៀរគរការគាំទ្រ និងទទួលបានលទ្ធភាពទាញយកធនធាននៅអាហ្វ្រិក។
ធនាគារកណ្តាលចក្រភពអង់គ្លេស (Bank of England) បានផ្អាកការបង្កើនការប្រាក់ជិតពីរឆ្នាំ ក្រោយពីអតិផរណានៅចក្រភពអង់គ្លេសបានចុះថយ នាំឱ្យមានការបន្ថយកង្វល់អំពីល្បឿននៃទំនិញឡើងថ្លៃ។
កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយកងថែរក្សាសន្តិភាពរុស្ស៊ីអំពាវនាវឱ្យពួកកម្លាំងទាមទារបំបែករដ្ឋទម្លាក់អាវុធហើយកងកម្លាំងអាម៉េនីដកចេញពីតំបន់នោះ។
លោក Biden បានចំណាយពេលភាគច្រើននៃសុន្ទរកថា លោកដោយលោកបានគូសបញ្ជាក់ការជឿនលឿននៅក្នុងការកាត់បន្ថយភាពក្រីក្រ ការសិក្សាអប់រំនិងការថែទាំសុខភាព នៅពេលលោកទទួលស្គាល់សេចក្តីត្រូវការឱ្យមានការជឿនលឿនតទៅទៀតនិងឱ្យមានកំណែទម្រង់ផងដែរ។
លោក Kim បានទៅទស្សនាកន្លែងយោធាជាច្រើននៅក្នុងប្រទេសរុស្ស៊ី និងបាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសរបស់លោកផ្ដល់ការគាំទ្រពេញទំហឹងនិងគ្មានលក្ខខណ្ឌចំពោះលោក Putin។
រដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសពីការបង្កើនកម្រិតទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាឋានៈខ្ពស់នៃកម្រិតទំនាក់ទំនងការទូតរបស់វៀតណាម។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានបដិសេធការអំពាវនាវ ដែលចង់ឱ្យដាក់ជាផ្លូវការថា ចិនជាប្រទេសដែលគំរាមកំហែងទៅលើផលប្រយោជន៍របស់អង់គ្លេស។
ខណៈមានការបារម្ភថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហៅកាត់ថា SDG មិនបានដំណើរការដូចការគ្រោងទុក ក្រុមមេដឹកនាំពិភពលោកដែលមកចូលរួមក្នុងមហាសន្និបាតអ.ស.ប.នៅក្នុងបូរី New York (ញូវយ៉ក) កាលពីថ្ងៃចន្ទ បានអនុម័តសេចក្តីប្រកាសនយោបាយមួយដែលផ្តល់ក្តីសង្ឃឹមដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។
លោក Zelenskyy នឹងបង្ហាញខ្លួនជាលើកដំបូងបង្អស់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនេះតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានប្រទេសរបស់លោកនៅដើមឆ្នាំ ២០២២ មក។
ព័ត៌មានផ្សេងទៀត
No media source currently available