កម្រងរូបភាព៖ ដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិកនៅវៀតណាម
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមកដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីរសៀលថ្ងៃអាទិត្យនេះ។ មេដឹកនាំបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានរៀបចំកម្មវិធីយ៉ាងអធិកអធមដើម្បីទទួលស្វាគមន៍លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសខ្លួន។ ដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាមរបស់លោក Biden នេះត្រូវបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងរវាងរដា្ឋភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងហាណូយ ជាពិសេសផ្នែកពាណិជ្ជកម្ម ខណៈដែលប្រទេសចិនកំពុងពង្រឹងឥទ្ធិពលខ្លួនក្នុងតំបន់នេះ។ សហរដ្ឋអាមេរិកនិងអឺរ៉ុបកំពុងស្វែងរកជម្រើសរោងចក្រនៅប្រទេសផ្សេង ក្រៅពីរោងចក្រនៅក្នុងប្រទេសចិន៕