មន្ត្រីរដ្ឋាភិបាលកាមេរូនបានថ្លែងថា ពលករបរទេសជាង ១០.៥០០ នាក់ក្នុងចំណោមពលករបរទេសប្រមាណ ១១.០០០ នាក់នៅក្នុងប្រទេសកាមេរូនមិនមានប័ណ្ណការងារនោះទេ។
ទិវាមនុស្សធម៌ពិភពលោកត្រូវបានប្រារព្ធឡើង នៅគ្រាដែលមានហានិភ័យកាន់តែខ្ពស់សម្រាប់បុគ្គលិកផ្នែកជំនួយសង្រ្គោះ ដែលបានក្លាយជាគោលដៅនៃការវាយ ប្រហារនានា។
កិច្ចព្រមព្រៀងនេះអំពាវនាវឱ្យសម្ព័ន្ធមិត្តទាំងបីប្តេជ្ញាពិគ្រោះយោបល់គ្នាដើម្បីសហការឆ្លើយតបនឹងការគំរាមកំហែងនានាក្នុងតំបន់។
ក្រុមពន្លត់អគ្គិភ័យអ៊ុយក្រែនទទួលការជួយពីអាមេរិកនិងអឺរ៉ុបអំឡុងការតស៊ូសង្គ្រាម ពួកអ្នកពន្លត់អគ្គិភ័យទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនមានការលំបាកបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីនៅក្នុងមាតុភូមិរបស់ខ្លួន។
ថ្វីបើមានការរើបឡើងមកវិញខ្លះក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ក៏ការបិទគម្លាតយេនឌ័រសកលក្នុងការចូលរួមផ្នែកសេដ្ឋកិច្ចអាចចំណាយពេលជាង១៣០ឆ្នាំដែរ។
ចិនបានដាក់ពង្រាយនាវាឆ្មាំឆ្នេរសមុទ្រ កប៉ាល់ចម្បាំងនៃកងទ័ពជើងទឹកនិងនាវាឯទៀតៗរាប់រយគ្រឿងក្នុងសមុទ្រចិនខាងត្បូង ដែលខ្លួនបានទាមទារអះអាងថាជារបស់ផងខ្លួន ទោះជាមានសេចក្តីសម្រេចអន្តរជាតិថា គោលជំហរចិនគ្មានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះដ្រូនចំនួន៤២គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបាញ់បំផ្លាញលើតំបន់ Crimea ដោយ៩គ្រឿង ដោយកងកម្លាំងការពារដែនអាកាសរុស្ស៊ី និង៣៣គ្រឿងទៀតដោយប្រព័ន្ធបញ្ជាសង្គ្រាមអេឡិចត្រូនិក។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកក៏កំពុងចាត់វិធានការផងដែរ ក្នុងការរឹតបន្តឹងទិដ្ឋាការដល់ក្រុមអាជ្ញាធរចំនួន៣នាក់ ដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សលើជនជាតិអ៊ុយក្រែនដែលមិនទាន់គ្រប់អាយុ។
អង្គការផ្តោតលើវិស័យអាជីវកម្ម ដែលបង្កើតឡើងដោយពលរដ្ឋក្រុងហុងកុង ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសបានបង្កើតកម្មវិធីថ្មីមួយ ដើម្បីផ្តួចផ្តើមជួយដល់ពលរដ្ឋហុងកុង ដែលទើបមករស់នៅថ្មីៗនិងចង់ប្រកបរបរជំនួញនៅលើទឹកដីចក្រភពអង់គ្លេស។
ក្រុមអ្នកនេសាទជប៉ុនបានប្រឆាំងជំទាស់នឹងផែនការនេះ ពីព្រោះពួកគេបារម្ភខ្លាចខូច កេរ្តិ៍ឈ្មោះគ្រឿងសមុទ្ររបស់ពួកគេ។
ការធ្លាក់យន្តហោះនេះបានធ្វើឱ្យមានការសង្ស័យភ្លាមៗ ដោយហេតុថាវាសនារបស់លោក Prigozhin ដែលជាស្ថាបនិកក្រុមហ៊ុនយោធាឯកជន Wagner បានក្លាយជាកម្មវត្ថុនៃការប៉ាន់ស្មានខ្លាំងក្លាតាំងពីពេលដែលលោកបានធ្វើការបះបោរនោះមក។
មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកដំណើរនៅលើយន្ដហោះនោះផងដែរ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេ ថាលោកពិតជាបានជិះលើយន្ដហោះនោះឬមួយក៏អត់។
ព័ត៌មានផ្សេងទៀត
No media source currently available