សន្និសីទកំពូលក្រុង Jeddah ស្តីពីការស្វែងរកការបញ្ចប់ដោយសន្តិវិធីដល់សង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយពួកអ្នកចូលរួមបានព្រមព្រៀងគ្នាដើម្បីបន្តការពិភាក្សា។
តុលាការនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters សុំការធ្វើអត្ថាធិប្បាយនោះទេ។
គណបក្សភ្លើងទៀនបន្តទទូចសុំឱ្យក្រសួងមហាផ្ទៃចេញលិខិតទុតិយតានៃប្រកាសលេខ១៩៣ ដើម្បីឱ្យគណបក្ស អាចចូលរួមឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោតនាពេលក្រោយទៀត។
ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យចាត់តាំងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជានាយករដ្ឋមន្រ្តីថ្មីនៃអាណត្តិទី៧ ក្រោយលោក ហ៊ុន សែន បានប្រកាសលាលែងពីតំណែងដែលលោកដឹកនាំរយៈពេល៣៨ឆ្នាំ។
ការលើកឡើងរបស់ លោក សុខ ឥសាន ធ្វើឡើងក្រោយពីគណបក្សកាន់អំណាចនេះបានឈ្នះបានអាសនៈ១២០ ដោយគ្មានគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតឆ្នាំ ២០២៣។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានច្រើនដងមកហើយមកលើគណបក្សភ្លើងទៀនថា មានការជាប់ទាក់ទងនឹង លោក សម រង្ស៊ី។ ប៉ុន្តែលោកថា គណបក្សភ្លើងទៀនគឺជាគណបក្សស្របច្បាប់ និងមិនមានអ្វីជាប់ពាក់ព័ន្ធនឹង លោក សម រង្ស៊ី ឡើយ។
ភាពមិនប្រាកដប្រជាខាងនយោបាយនេះកើតឡើង ៣ខែ ក្រោយពីគណបក្សឆ្ពោះទៅមុខបានឈ្នះអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតដែលសាធារណជនបានបដិសេធដាច់អហង្ការនូវរដ្ឋាភិបាលចងសម្ព័ន្ធជាមួយយោធារបស់អតីតឧត្តមសេនីយ៍ Prayuth Chan-ocha។
លោក Trump បានបដិសេធថា លោកមិនបានធ្វើខុសចំពោះការចោទប្រកាន់នានាដែលលោកកំពុងប្រឈមមុខ។
លោក ស ខេង បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃសុក្រនេះថា ក្រុមអ្នកនយោបាយនិងអ្នកវិភាគមួយចំនួនបានលើកឡើងថា «មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា» នៅពេលលោក ហ៊ុន សែន បានឲ្យកូនប្រុសរបស់លោកធ្វើជានាយករដ្ឋមន្ត្រី។
លោក Biden បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនីហ្សេ «កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន»។
មហាគណៈវិនិច្ឆ័យមួយ បានចោទប្រកាន់លោក Trump ក្នុងបទឧក្រិដ្ឋចំនួន ៤ ដែលរួមមានការឃុបឃិតដើម្បីបន្លំសហរដ្ឋអាមេរិក រារាំងដំណើរការផ្លូវការមួយ និង ឃុបឃិតដើម្បីបំបាត់សិទ្ធិរបស់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតដោយយុត្តិធម៌។
ចៅក្រមស៊ើបសួរ លោកស្រី ឈុន ដាវី បានថ្លែងថា ក្នុងពន្ធនាគារមានធនធានគ្រប់គ្រាន់ក្នុងការព្យាបាល ហើយថា លោកថាច់ សេដ្ឋា ក៏អាចយកគ្រូពេទ្យពីខាងក្រៅ ដើម្បីចូលពិនិត្យផងដែរ។ មេធាវីការពារក្តីលោក ជូង ជូងី ថា នេះគឺជារឿងអយុត្តិធម៌ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្តីរបស់លោក។
ព័ត៌មានផ្សេងទៀត
No media source currently available