ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងប្រមាណ៥៤ភាគរយមិនគាំទ្រកិច្ចការដែលលោកប្រធានាធិបតី Joe Biden កំពុងធ្វើទេ។
រុស្ស៊ីនិយាយនៅថ្ងៃអង្គារនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង ក្នុងតំបន់ក្រុងមូស្គូ និងតំបន់ Bryansk ដែលស្ថិតនៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងចូលសារភាពជាមួយអាជ្ញាធរក្នុងរដ្ឋ Georgia នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីប្រឈមពីបទចោទក្នុងសំណុំរឿងដែលចោទប្រកាន់លោកថា បានព្យាយាមដោយខុសច្បាប់ក្នុងការផ្លាស់ប្តូរលទ្ធផលបោះឆ្នោតដែលលោកចាញ់ក្នុងឆ្នាំ២០២០។
អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ត្រូវបានចាប់ដាក់ពន្ធនាគារភ្លាមៗនៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់ទីក្រុងបាងកក ប្រទេសថៃ ក្រោយពីបាននិរទេសខ្លួនដោយខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំមក។
កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំនិងសមាជិកអតីតគណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកម្មមួយនៅទីក្រុង Lowell ស.រ.អ.ដោយប្រកាសមិនគាំទ្រការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ហើយបានឱ្យដឹងពីផែនការនៃការតវ៉ាប្រឆាំងនឹងវត្តមានរបស់មេដឹកនាំរដ្ឋាភិបាលខ្មែរវ័យក្មេងរូបនោះនៅបុរីញូវយ៉ក។
លោក ហ៊ុន ម៉ាណែត បានប្រាប់សមាជិកសភាថា លោកនឹងធានាបន្តការកែទម្រង់អភិបាលកិច្ច បន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា បន្តរក្សាសន្តិភាព និងការអភិវឌ្ឍក្នុងប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានរាយការណ៍ថាប្រទេសនេះគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ដែលប្រើសម្រាប់ធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រដែលខូចនៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅចុងខែសីហានេះ បន្ទាប់ពីបានពិភាក្សាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ក្រោយបទចោទប្រកាន់ថ្មីមួយៗ លោក Donald Trump ដែលជាអតីតប្រធានាធិបតី និងអ្នកនាំមុខគេក្នុងចំណោមអ្នកឈរឈ្មោះចង់ធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ អួតអាងថាប្រជាប្រិយភាពរបស់លោក កាន់តែកើនឡើងក្នុងចំណោមអ្នកគាំទ្រលោកយ៉ាងស្មោះស្ម័គ្រ។
បុគ្គលិកនិងនិស្សិតសាកលវិទ្យាល័យនេះ បានទទួលសារអ៊ីមែលកាលពីខែមិថុនានិងកក្កដាកន្លងទៅ ដោយជូនដំណឹងដល់ពួកគេពីហានិភ័យនៃការជ្រៀតជ្រែក ពីសំណាក់បរទេសនៅក្នុងសាកលវិទ្យាល័យ។
ព្រះមហាក្សត្រ នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នេះ បានយាងបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៧ជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា។
ពួកមន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា អ៊ុយក្រែនបានប្រើដ្រូនវាយប្រហារដោយផ្ទាល់ទៅលើរដ្ឋធានីមូស្គូ និងតំបន់ Kaluga។
ប្រទេសចិននិងរុស្ស៊ីនឹងឈានទៅទទួលបានឥទ្ធិពលខាងសេដ្ឋកិច្ចនិងនយោបាយកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកំពុងអភិវឌ្ឍ នៅក្នុងកិច្ចប្រជុំកំពូលក្នុងប្រទេសអាហ្វ្រិកខាងត្បូងក្នុងសប្តាហ៍នេះ
ព័ត៌មានផ្សេងទៀត
No media source currently available