ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានគំរាមសហភាពអឺរ៉ុបពីការយកពន្ធចំនួន២០០ភាគរយលើសុរា ដូចជាស្រាសំប៉ាញ(champagne)និងសុរាផ្សេងៗទៀតដែលផលិតដោយប្លុកដែលមានប្រទេសចំនួន២៧ បន្ទាប់ពីសហភាពអឺរ៉ុបបានយកអ្វីដែលលោកបាននិយាយថាជា«ការយកពន្ធគយយ៉ាងខ្លាំង៥០ភាគរយ»លើស្រា whiskey ដែលផលិតនៅសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី Trump បានថ្លែងនៅលើបណ្តាញសង្គម Truth Social របស់លោកថាសហភាពអឺរ៉ុបជា«អាជ្ញាធរមួយដែលមានអារិភាពនិងរំលោភការយកពន្ធគយខ្លាំងបំផុតមួយនៅក្នុងពិភពលោក»។ លោកប្រធានាធិបតីបានថ្លែងទៀតថា«សហភាពអឺរ៉ុបត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៣«សម្រាប់គោលបំណងតែមួយគត់គឺកេងប្រយោជន៍ខាងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក»។
កាលពីខែមុន លោកប្រធានាធិបតី Trump បានតតាំងនឹងការសងសឹកលើពន្ធគយទៅវិញទៅមកជាមួយដៃគូពាណិជ្ជកម្មធំៗបំផុតរបស់ខ្លួនគឺប្រទេសម៉ិកស៊ិក កាណាដា ចិននិងសហភាពអឺរ៉ុប នៅក្នុងអ្វីដែលលោកនិយាយថាជាការខំប្រឹងប្រែងដើម្បីទប់ស្កាត់លំហូរថ្នាំញៀន ជាពិសេសថ្នាំញៀន Fentanyl ពីប្រទេសម៉ិកស៊ិកនិងកាណាដាចូលក្នុងសហរដ្ឋអាមេរិកហើយក៏បានជំរុញឱ្យក្រុមហ៊ុនផលិតបិទកិច្ចប្រតិបត្តិការរបស់ខ្លួននៅបរទេសហើយរើទីតាំងរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកដើម្បីបង្កើតការងារកាន់តែច្រើនសម្រាប់ពលរដ្ឋអាមេរិកាំង។
កាលពីថ្ងៃពុធ លោកប្រធានាធិបតី Trump បានយកពន្ធគយលើដែកថែបនិងអាលុយមីញ៉ូមដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកមកពីប្រទេសចំនួន៣៥ដែលរួមទាំងសហភាពអឺរ៉ុបផង។
សហភាពអឺរ៉ុបបានធ្វើការសងសឹកភ្លាមៗដោយការយកពន្ធគយលើការនាំចេញរបស់សហរដ្ឋអាមេរិកដែលមានតម្លៃ២៨ពាន់លានដុល្លារទៅកាន់ប្រទេសនានាដែលជាសម្ពន្ធមិត្តខាងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ខណៈដែលកាណាដាបានដាក់ពន្ធគយថ្មីលើការនាំចេញរបស់សហរដ្ឋអាមេរិកដែលមានតម្លៃ ២០,៧ពាន់លានដុល្លារទៅកាន់ប្រទេសជិតខាងរបស់ខ្លួននៅផ្នែកខាងជើង។
វិធានការថ្មីរបស់សហភាពអឺរ៉ុប នឹងអនុវត្តមិនត្រឹមតែលើផលិតផលដែកថែបនិងអា លុយមីញ៉ូមទេ ប៉ុន្តែក៏យកពន្ធគយលើវាយនភ័ណ្ឌ របស់របរប្រើប្រាស់នៅផ្ទះនិងទំ និញកសិកម្ម ម៉ូតូ ស្រាវីស្គីអាមេរិកាំងហើយខោខូវប៊ូយក៏នឹងរងការយកពន្ធគយដែរដូចជាអាណត្តិទី១របស់លោក Trump ដែលមានចាប់តាំងពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១៕
វេទិកាបញ្ចេញមតិ