បុគ្គលិកនិងនិស្សិតសាកលវិទ្យាល័យនេះ បានទទួលសារអ៊ីមែលកាលពីខែមិថុនានិងកក្កដាកន្លងទៅ ដោយជូនដំណឹងដល់ពួកគេពីហានិភ័យនៃការជ្រៀតជ្រែក ពីសំណាក់បរទេសនៅក្នុងសាកលវិទ្យាល័យ។
ព្រះមហាក្សត្រ នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នេះ បានយាងបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៧ជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា។
ពួកមន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា អ៊ុយក្រែនបានប្រើដ្រូនវាយប្រហារដោយផ្ទាល់ទៅលើរដ្ឋធានីមូស្គូ និងតំបន់ Kaluga។
ប្រទេសចិននិងរុស្ស៊ីនឹងឈានទៅទទួលបានឥទ្ធិពលខាងសេដ្ឋកិច្ចនិងនយោបាយកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកំពុងអភិវឌ្ឍ នៅក្នុងកិច្ចប្រជុំកំពូលក្នុងប្រទេសអាហ្វ្រិកខាងត្បូងក្នុងសប្តាហ៍នេះ
នៅមុនការសម្រេចជាផ្លូវការនៃការតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោក ហ៊ុន ម៉ាណែត សមាជិកនិងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួន និងរងបទក្តីក្តាំផ្សេងៗផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលឱ្យរដ្ឋាភិបាលអាណត្តិថ្មីត្រូវបំពេញភារកិច្ចរបស់ខ្លួន ផ្អែកលើច្បាប់ ហើយលើកស្ទួយសេរីភាពរបស់ប្រជាជនកម្ពុជា។
ពលរដ្ឋកម្ពុជាមួយចំនួនដែលជាពលករ និងជាជាជនភៀសខ្លួន បានធ្វើបាតុកម្មនៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយបង្ហាញការជំទាស់នឹងរដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រោមការកាច់ចង្កូតនៃភាពដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកំពុងចាកចេញពីតំណែង។
លោក Biden បានបញ្ជាក់ដោយមិនបានលើកឡើងអំពីប្រទេសចិនថា មេដឹកនាំទាំង ៣ បានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់និងដោះស្រាយបញ្ហាបង្ខិតបង្ខំខាងសេដ្ឋកិច្ច ដែលបញ្ហានេះគឺជាការអនុវត្តមួយដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចោទប្រទេសចិនថាបានប្រើដើម្បីគោលបំណងនយោបាយរបស់ខ្លួន។
ការសម្រេចរបស់ចៅក្រមតុលាការនេះ កើតមានឡើង ក្រោយពីមានការសម្រេចប្រហាក់ប្រហែលគ្នាកាលពីដើមខែសីហាកន្លងទៅនេះ ប្រឆាំងនឹងក្រុមហ៊ុន Apple និងមូលនិធិ Wikimedia ដែលជាអ្នកគ្រប់គ្រងបណ្តាញផ្ទុកឯកសារ Wikipediaផងដែរ។
លោក Brian Nelson មន្ត្រីខាងការប្រឆាំងនឹងភេរវកម្មនៃក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយថា៖ «ការប៉ុនប៉ងធ្វើឃាតលោក Alexey Navalny កាលពីឆ្នាំ២០២០ ជាការបំពានរបស់វិមានក្រឹមឡាំងលើសិទ្ធិមនុស្ស ហើយយើងនឹងបន្តប្រើប្រាស់អំណាចដែលយើងមានដើម្បីឱ្យពួកឃាតកររបស់វិមានក្រឹមឡាំងទទួលខុសត្រូវដល់សកម្មភាពរបស់ពួកគេ»។
ការពិបាកខាងសេដ្ឋកិច្ចនិងកង្វះស្បៀងអាហារមានភាពធ្ងន់ធ្ងរជាងមុន ជាលទ្ធផលនៃការរាតត្បាតជំងឺកូវីដ១៩ និងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ តែប្រទេសនេះនៅតែធ្វើការសាកល្បងមីស៊ីលមួយចំនួនតាំងពីឆ្នាំទៅ
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយតាម telegram ថា កម្ទេចកម្ទីដ្រូននេះបានធ្លាក់នៅជិតមជ្ឈមណ្ឌលតាំងពិព័រណ៍ តែ«មិនបណ្តាលឱ្យមានការខូចខាតធំដុំទេ»។
ព័ត៌មានផ្សេងទៀត
No media source currently available