ក្រុមប្រទេស ECOWAS បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ខ្លួនបាន«ចាប់ផ្តើមធ្វើឱ្យសកម្មឡើងវិញនៃកងកម្លាំងត្រៀមខ្លួនរបស់ក្រុមប្រទេស ECOWAS ដើម្បីស្តារនូវសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងសាធារណរដ្ឋនីហ្សេ»។
ស្ថាប័នដែលទាំង ៣ ដែលរងការដាក់ទណ្ឌកម្មពីក្រសួងហិរញ្ញវត្ថុអាមេរិកនៅថ្ងៃពុធនេះរួមមាន ក្រុមហ៊ុន Limited Liability Company Verus ក្រុមហ៊ុន Defense Engineering Limited Liability Partnership និងក្រុមហ៊ុនVersor S.R.O។
បញ្ហាសន្តិសុខតំបន់ពាក់ព័ន្ធចិននិងកូរ៉េខាងជើងគឺជារបៀបវារៈកំពូលនៅពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden រៀបចំកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅរមណីយដ្ឋានលំហែកាយ Camp David ក្នុងរដ្ឋ Maryland ស.រ.អ. នៅថ្ងៃសុក្រខាងមុខនេះ។
ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក Wang Yi បានត្រូវរៀបចំឡើងដើម្បី«ពង្រឹងការទាក់ទងយុទ្ធសាស្ត្រជាមួយប្រទេសទាំង៣នេះ» គឺប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ចិនមុនដំណើរទស្សនកិច្ចនេះ។
ប្រទេសកូរ៉េខាងជើងបានបញ្ជាក់អះអាងជាសាធារណៈជាលើកដំបូងបង្អស់ថា ទាហានអាមេរិកាំងឈ្មោះ Travis King កំពុងស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។
លោក នេត្រ ភក្ត្រា ដែលមានតួនាទីជារដ្ឋលេខាធិការនៅក្រសួងបរិស្ថានត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីនៅក្រសួងព័ត៌មាន និងលោក ប៉ែន បូណា ដែលជារដ្ឋលេខាធិការនៅក្រសួងព័ត៌មាន នឹងត្រូវតែងតាំងជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។ នេះបើតាមបង្ហើបរបស់លោក ហ៊ុន សែន កាលពីថ្ងៃចន្ទ។
ពួកមន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិនៅឯកំពង់ផែក្នុងតំបន់ Odesa ក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូងដែលជាផ្នែកមួយនៃការវាយប្រហារដោយដ្រូនក្នុងពេលយប់។
ភរិយារបស់អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ទទូចឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន ដើម្បីអាចបានទទួលការព្យាបាលជំងឺបេះដូង និងជំងឺប្រចាំកាយផ្សេងទៀតឱ្យបានដិតដល់ អំឡុងពេលការជំនុំជម្រះសំណុំរឿងចេញសែកអត់សាច់ប្រាក់ដ៏ចម្រូងចម្រាសនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ។
អ្នកវិភាគខ្លះរំពឹងថា ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកនឹងមានការវិវឌ្ឍទៅមុខជាវិជ្ជមាន ប្រសិនបើប្រទេសទាំងពីរធ្វើសម្បទាននយោបាយណាមួយឱ្យគ្នាទៅវិញទៅមកនោះ។
ពួកអ្នកវិភាគនិយាយថា ការផ្លាស់ប្តូរគោលនយោបាយអន្តរជាតិរបស់អូស្ត្រាលីជាការឆ្លើយតបដល់មហិច្ឆតាសន្តិសុខរបស់ចិននៅក្នុងតំបន់។ វាជាការផ្លាស់ប្តូរដ៏សំខាន់លើកទី១ដល់កម្មវិធីជំនួយបរទេសរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ានៅក្នុងរយៈពេលជាង១ទសវត្សរ៍នេះ។
ថ្នាក់ដឹកនាំខាងគណបក្ស ប្រជាធិបតេយ្យបានហៅវិធានការនេះថាជាការបង្ហាញឱ្យឃើញថាគ្មាននរណាម្នាក់នៅពីលើច្បាប់នោះទេ ស្របពេលដែលសមាជិកល្បីឈ្មោះមួយចំនួនខាងគណបក្សសាធារណរដ្ឋថា វិធានការនេះគឺជាសកម្មភាពដែលមានលក្ខណៈនយោបាយប្រឆាំងនឹងបេក្ខជនម្នាក់នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ។
ផែនការរបស់ប្រទេសចិននៅក្នុងការសាងសង់ស្ថានទូតថ្មីនៅជិតប្រាសាទ Tower of London បានជាប់គាំង បន្ទាប់ពីមានការប្រឆាំងពីមូលដ្ឋានចំពោះអ្វីដែលអាចជាស្ថានទូតដ៏ធំបំផុតនៅក្នុងចក្រភពអង់គ្លេសនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ព័ត៌មានផ្សេងទៀត
No media source currently available