លោក Thaksin បានវិលត្រឡប់មកប្រទេសវិញកាលពីថ្ងៃអង្គារ ហើយត្រូវនាំខ្លួនទៅកាន់ពន្ធនាគារដែលនាំឱ្យមានការយកចិត្តទុកដាក់ច្រើនជាងលោក Srettha Thavisin សម្ព័ន្ធមិត្តនយោបាយរបស់លោកដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។
អាជ្ញាធររុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានសម្លាប់មនុស្ស ៣ នាក់នៅក្នុងតំបន់ Belgorod ដែលស្ថិតតាមព្រំដែនរវាងប្រទេសទាំងពីរ។
ពេលស្ថិតនៅក្នុងប្រទេសឥណ្ឌា លោក Biden នឹងបញ្ជាក់ឡើងវិញអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិក ចំពោះក្រុមប្រទេស G-20 ថាជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយមានរួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២៦។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ប្រទេសកម្ពុជាទទួលបានពិន្ទុ២៤ លើពិន្ទុអតិបរមា១០០ និងជាប់ចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៨០ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។
លោក ហ៊ុន ម៉ាណែត មិនបានផ្តល់បទសម្ភាសន៍ និងតម្រុយច្រើននោះទេ អំពីទស្សនៈវិស័យរបស់លោកសម្រាប់កម្ពុជានិងពលរដ្ឋចំនួន ១៦ លាននាក់ក្នុងប្រទេសនេះ។
ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងប្រមាណ៥៤ភាគរយមិនគាំទ្រកិច្ចការដែលលោកប្រធានាធិបតី Joe Biden កំពុងធ្វើទេ។
រុស្ស៊ីនិយាយនៅថ្ងៃអង្គារនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង ក្នុងតំបន់ក្រុងមូស្គូ និងតំបន់ Bryansk ដែលស្ថិតនៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងចូលសារភាពជាមួយអាជ្ញាធរក្នុងរដ្ឋ Georgia នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីប្រឈមពីបទចោទក្នុងសំណុំរឿងដែលចោទប្រកាន់លោកថា បានព្យាយាមដោយខុសច្បាប់ក្នុងការផ្លាស់ប្តូរលទ្ធផលបោះឆ្នោតដែលលោកចាញ់ក្នុងឆ្នាំ២០២០។
អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ត្រូវបានចាប់ដាក់ពន្ធនាគារភ្លាមៗនៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់ទីក្រុងបាងកក ប្រទេសថៃ ក្រោយពីបាននិរទេសខ្លួនដោយខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំមក។
កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំនិងសមាជិកអតីតគណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកម្មមួយនៅទីក្រុង Lowell ស.រ.អ.ដោយប្រកាសមិនគាំទ្រការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ហើយបានឱ្យដឹងពីផែនការនៃការតវ៉ាប្រឆាំងនឹងវត្តមានរបស់មេដឹកនាំរដ្ឋាភិបាលខ្មែរវ័យក្មេងរូបនោះនៅបុរីញូវយ៉ក។
លោក ហ៊ុន ម៉ាណែត បានប្រាប់សមាជិកសភាថា លោកនឹងធានាបន្តការកែទម្រង់អភិបាលកិច្ច បន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា បន្តរក្សាសន្តិភាព និងការអភិវឌ្ឍក្នុងប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានរាយការណ៍ថាប្រទេសនេះគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ដែលប្រើសម្រាប់ធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រដែលខូចនៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅចុងខែសីហានេះ បន្ទាប់ពីបានពិភាក្សាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ព័ត៌មានផ្សេងទៀត
No media source currently available