ការលើកឡើងរបស់ លោក សុខ ឥសាន ធ្វើឡើងក្រោយពីគណបក្សកាន់អំណាចនេះបានឈ្នះបានអាសនៈ១២០ ដោយគ្មានគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតឆ្នាំ ២០២៣។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានច្រើនដងមកហើយមកលើគណបក្សភ្លើងទៀនថា មានការជាប់ទាក់ទងនឹង លោក សម រង្ស៊ី។ ប៉ុន្តែលោកថា គណបក្សភ្លើងទៀនគឺជាគណបក្សស្របច្បាប់ និងមិនមានអ្វីជាប់ពាក់ព័ន្ធនឹង លោក សម រង្ស៊ី ឡើយ។
ភាពមិនប្រាកដប្រជាខាងនយោបាយនេះកើតឡើង ៣ខែ ក្រោយពីគណបក្សឆ្ពោះទៅមុខបានឈ្នះអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតដែលសាធារណជនបានបដិសេធដាច់អហង្ការនូវរដ្ឋាភិបាលចងសម្ព័ន្ធជាមួយយោធារបស់អតីតឧត្តមសេនីយ៍ Prayuth Chan-ocha។
លោក Trump បានបដិសេធថា លោកមិនបានធ្វើខុសចំពោះការចោទប្រកាន់នានាដែលលោកកំពុងប្រឈមមុខ។
លោក ស ខេង បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃសុក្រនេះថា ក្រុមអ្នកនយោបាយនិងអ្នកវិភាគមួយចំនួនបានលើកឡើងថា «មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា» នៅពេលលោក ហ៊ុន សែន បានឲ្យកូនប្រុសរបស់លោកធ្វើជានាយករដ្ឋមន្ត្រី។
លោក Biden បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនីហ្សេ «កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន»។
មហាគណៈវិនិច្ឆ័យមួយ បានចោទប្រកាន់លោក Trump ក្នុងបទឧក្រិដ្ឋចំនួន ៤ ដែលរួមមានការឃុបឃិតដើម្បីបន្លំសហរដ្ឋអាមេរិក រារាំងដំណើរការផ្លូវការមួយ និង ឃុបឃិតដើម្បីបំបាត់សិទ្ធិរបស់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតដោយយុត្តិធម៌។
ចៅក្រមស៊ើបសួរ លោកស្រី ឈុន ដាវី បានថ្លែងថា ក្នុងពន្ធនាគារមានធនធានគ្រប់គ្រាន់ក្នុងការព្យាបាល ហើយថា លោកថាច់ សេដ្ឋា ក៏អាចយកគ្រូពេទ្យពីខាងក្រៅ ដើម្បីចូលពិនិត្យផងដែរ។ មេធាវីការពារក្តីលោក ជូង ជូងី ថា នេះគឺជារឿងអយុត្តិធម៌ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្តីរបស់លោក។
អ្នកវិភាគនយោបាយកត់សម្គាល់ថា ការលើកឡើងនេះគឺមិនមែនចង់សំដៅតែទៅលើអ្វីដែលកើតឡើងមកលើអាយុជីវិតរបស់លោក ហ៊ុន ម៉ាណែត តែមួយផ្នែកនោះទេ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អាចមកពីភាពស្ទាក់ស្ទើរក្នុងការប្រគល់តំណែងជានាយករដ្ឋមន្ត្រីទៅឱ្យកូនប្រុសរបស់លោក។
ក្រុមអ្នកជំនាញក៏បានអះអាងបន្ថែមថា ចាប់តាំងពីសន្តិភាពត្រូវបានធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជានៅតែបរាជ័យក្នុងការការពារសិទ្ធិមនុស្ស និងនៅតែមានការបំផ្លាញគោលការណ៍ប្រជាធិបតេយ្យជាប្រព័ន្ធ។
ប្រទេសជប៉ុនបានដាក់ការ ត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទំនើបកាលពីពេលថ្មីៗនេះ ដោយអនុវត្តតាមវិធានការថ្មីៗដាក់ចេញដោយសហរដ្ឋអាមេរិក និងហូឡង់។
យោធារបស់អ៊ុយក្រែនបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីធ្វើឱ្យខូចខាតជង្រុកផ្ទុកគ្រាប់ធញ្ញជាតិមួយកន្លែងហើយបានបណ្តាលឱ្យមានអគ្គិភ័យនៅឯមជ្ឈមណ្ឌលឧស្សាហកម្មនិងកំពង់ផែ។
ព័ត៌មានផ្សេងទៀត
No media source currently available