ថ្នាក់ដឹកនាំខាងគណបក្ស ប្រជាធិបតេយ្យបានហៅវិធានការនេះថាជាការបង្ហាញឱ្យឃើញថាគ្មាននរណាម្នាក់នៅពីលើច្បាប់នោះទេ ស្របពេលដែលសមាជិកល្បីឈ្មោះមួយចំនួនខាងគណបក្សសាធារណរដ្ឋថា វិធានការនេះគឺជាសកម្មភាពដែលមានលក្ខណៈនយោបាយប្រឆាំងនឹងបេក្ខជនម្នាក់នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខ។
ផែនការរបស់ប្រទេសចិននៅក្នុងការសាងសង់ស្ថានទូតថ្មីនៅជិតប្រាសាទ Tower of London បានជាប់គាំង បន្ទាប់ពីមានការប្រឆាំងពីមូលដ្ឋានចំពោះអ្វីដែលអាចជាស្ថានទូតដ៏ធំបំផុតនៅក្នុងចក្រភពអង់គ្លេសនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
បទចោទទាំង ១៣ លើលោក Trump ដែលបានបង្ហាញឡើងកាលពីយប់ថ្ងៃចន្ទមានដូចជាការប្រព្រឹត្តអំពើទុច្ចរិត ការរំលោភលើពាក្យសម្បថចូលកាន់តំណែងរបស់លោក ការឃុបឃិតប្រព្រឹត្តការបន្លំឯកសារនិងការដាក់ជូនឯកសារក្លែងក្លាយ និងបទល្មើសផ្សេងៗទៀត។
លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោល បានរិះគន់ជាបន្តបន្ទាប់ថា ការរៀបចំបង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសកម្ពុជា គឺជាផ្នែកមួយនៃការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ។
លោកLaiថែ្លងដូចនេះនៅក្នុងពិធីទទួលទានបាយថ្ងៃត្រង់មួយក្នុងទីក្រុងNew York សហរដ្ឋអាមេរិកមួយថ្ងៃក្រោយការឈប់សំចតរបស់លោកនៅតាមផ្លូវទៅកាន់ប្រទេសប៉ារ៉ាហ្គាយដើម្បីចួលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងនៃប្រធានាធិបតីថ្មីរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
អ្នកវិភាគថា ដំណើររបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនជាផ្នែកមួយនៃការស្វែងរកការគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលទីក្រុងភ្នំពេញដែលនៅស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោក ស៊ី ជិនពីង (Xi Jinping)។
ក្រោយគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ កូនប្រុសច្បងរបស់លោក ហ៊ុន សែន ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ហើយនឹងចូលកាន់តំណែងជាផ្លូវការក្នុងពេលមួយសប្តាហ៍ទៀត។ លោក សម រង្ស៊ី ប្រតិកម្មនឹងការត្រៀមឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ថា ជាបែបផែននៃការផ្ទេរអំណាចខ្វះភាពស្របច្បាប់។
លោក វ៉ាង យី បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសចិនលោក លោក វ៉ាង យី (Wang Yi) បានជួបជាមួយ លោក ហ៊ុន ម៉ាណែត ក្រោយត្រូវក្រោយលោកបានត្រូវចាត់តាំងជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ដោយនឹងកាន់អំណាច ចាប់ពីថ្ងៃទី២២ ខែសីហា។
ដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថាដើម្បីជួបពិភាក្សាជាមួយរដ្ឋាភិបាលថ្មី និងធានាថាទំនាក់ទំនងកម្ពុជានិងចិនគឺនៅដដែល។
អ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានដាក់អ្នកទោសអាមេកាំង ៥ នាក់នៅក្នុងការឃុំឃាំងក្នុងផ្ទះនៅ ក្នុងការដោះដូរប្រាក់រាប់ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ការតែងតាំងរដ្ឋាភិបាលថ្មីនេះជាការមើលងាយនៅពេលថ្មីៗបំផុតនេះដល់ពួកមេដឹកនាំតំបន់ ហើយនឹងបន្ទាប់ពីការបំពានរបស់ពួកយោធាដល់ពេលកំណត់កាលពីថ្ងៃអាទិត្យ ដើម្បីដាក់លោកប្រធានាធិបតី Mohamed Bazoum ឡើងកាន់អំណាចវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available