ចិនបានដាក់ពង្រាយនាវាឆ្មាំឆ្នេរសមុទ្រ កប៉ាល់ចម្បាំងនៃកងទ័ពជើងទឹកនិងនាវាឯទៀតៗរាប់រយគ្រឿងក្នុងសមុទ្រចិនខាងត្បូង ដែលខ្លួនបានទាមទារអះអាងថាជារបស់ផងខ្លួន ទោះជាមានសេចក្តីសម្រេចអន្តរជាតិថា គោលជំហរចិនគ្មានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះដ្រូនចំនួន៤២គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបាញ់បំផ្លាញលើតំបន់ Crimea ដោយ៩គ្រឿង ដោយកងកម្លាំងការពារដែនអាកាសរុស្ស៊ី និង៣៣គ្រឿងទៀតដោយប្រព័ន្ធបញ្ជាសង្គ្រាមអេឡិចត្រូនិក។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកក៏កំពុងចាត់វិធានការផងដែរ ក្នុងការរឹតបន្តឹងទិដ្ឋាការដល់ក្រុមអាជ្ញាធរចំនួន៣នាក់ ដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សលើជនជាតិអ៊ុយក្រែនដែលមិនទាន់គ្រប់អាយុ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន បានរៀបចំឱ្យកូនៗរបស់រដ្ឋមន្រ្តីក្នុងគណបក្សកាន់អំណាចឡើងកាន់តំណែងជាអភិបាលខេត្ត និងអភិបាលរងមួយចំនួន ក្នុងនោះមានខេត្តសៀមរាប ស្វាយរៀង និងបន្ទាយមានជ័យជាដើម។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចផ្ទេរឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតចំនួន៣០នាក់ កាលពីថ្ងៃទី២៤ ខែសីហា តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា ដោយមូលហេតុថា ពួកគេនឹងទៅបំពេញតួនាទីជារដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី។
សន្តិសុខត្រូវបានរឹតបន្តឹងនៅរដ្ឋ Georgia ភាគខាតត្បូងសហរដ្ឋអាមេរិក ដែលនៅទីនោះ ក្រុមបាតុករប្រឆាំងនិងក្រុមអ្នកគាំទ្រលោក Donald Trump ប្រមូលផ្តុំគ្នា នៅខាងក្រៅពន្ធនាគារស្រុក Fulton ក្នុងទីក្រុង Atlanta មុននិងក្រោយ ពេលលោក Trump ត្រូវចូលបង្ហាញខ្លួន។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចូលខ្លួនកាលពីថ្ងៃព្រហស្បតិ៍ពីបទចោទដែលលោកធ្វើសកម្មភាពទុច្ចរិតដើម្បីព្យាយាមកែប្រែលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅរដ្ឋ Georgia កាលពីឆ្នាំ ២០២០។
សមាជិកយោធាសហរដ្ឋអាមេរិកទាំងបច្ចុប្បន្ននិងអតីតនិងក្រុមគ្រួសាររបស់ពួកគេអាចទិញទំនិញនៅតាមហាងពិសេសលក់ទំនិញអាហារដែលមានឈ្មោះថា commissary។
បេក្ខជនខាងគណបក្សសាធារណរដ្ឋចំនួន៨នាក់ដែលចង់បានតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកបានជជែកដេញដោលគ្នាលើកទីមួយរបស់គណបក្សពួកគេកាលពីយប់ថ្ងៃពុធនៅក្នុងរដ្ឋ Wisconsin នៅមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។
នៅដើមអាណត្តិទី៧នេះ ព្រះមហាក្សត្របានតែងតាំងអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការជាង១.៤០០នាក់ ដែលចំនួននេះកើនឡើងជិត៣ដង បើធៀបនឹងចំនួនមន្រ្តីជាន់ខ្ពស់កាលពីអាណត្តិមុន។
ការធ្លាក់យន្តហោះនេះបានធ្វើឱ្យមានការសង្ស័យភ្លាមៗ ដោយហេតុថាវាសនារបស់លោក Prigozhin ដែលជាស្ថាបនិកក្រុមហ៊ុនយោធាឯកជន Wagner បានក្លាយជាកម្មវត្ថុនៃការប៉ាន់ស្មានខ្លាំងក្លាតាំងពីពេលដែលលោកបានធ្វើការបះបោរនោះមក។
លោក Thaksin បានវិលត្រឡប់មកប្រទេសវិញកាលពីថ្ងៃអង្គារ ហើយត្រូវនាំខ្លួនទៅកាន់ពន្ធនាគារដែលនាំឱ្យមានការយកចិត្តទុកដាក់ច្រើនជាងលោក Srettha Thavisin សម្ព័ន្ធមិត្តនយោបាយរបស់លោកដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។
ព័ត៌មានផ្សេងទៀត
No media source currently available