បើតាមការប្រកាសរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សេចក្តីថ្លែងការណ៍រួមចេញក្រោយកិច្ចប្រជុំអគ្គបញ្ជាការកងទ័ពអាស៊ានលើកទី ២០ នៅកោះបាលីនោះ «ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ»។
អ្នកស្រី Abosch បាននិយាយថា មានហានិភ័យដែលថាការដាក់កំហិតចំពោះលទ្ធភាពចូលទៅស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ីប្រហែលជាអាចរួមចំណែកដល់ការធ្វើឱ្យក្រុមបស្ចិមប្រទេសមិនអាចស្វែងយល់អំពីប្រទេសរុស្ស៊ីបាន។ ការឃោសនារបស់រុស្ស៊ីដែលតែងតែមានច្រើនប្រហែលជានឹងបំពេញចន្លោះខ្វះខាតនេះ។
គេមិនទាន់ដឹងពីមូលហេតុនៅពីក្រោយការចាប់ខ្លួនមន្ត្រីនៅមូលដ្ឋានគណបក្សជំទាស់ទាំងពីរនាក់នេះនៅឡើយទេ។ ប៉ុន្តែក្រុមគ្រួសារថា ការចាប់ខ្លួននោះ ទំនងជាពាក់ព័ន្ធនឹងការនិយាយតាមទូរសព្ទជាមួយក្រុមការងារគណបក្ស។
ក្រុមហ៊ុនអាមេរិកជាច្រើនបានប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងប្រទេសចិន ដែលក្នុងនោះក៏រួមមានផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Micron Technology Inc ផលិតបន្ទះ memory របស់សហរដ្ឋអាមេរិក។
ដីកាចោទប្រកាន់ ដែលមានបទចោទចំនួន ៧ ករណី បានចោទប្រកាន់លោក Trump ក្នុងចំណោមបទចោទផ្សេងៗទៀត ពីការបំពានទៅលើច្បាប់សហព័ន្ធ ដែលបានហាមប្រាមមិនឱ្យរក្សាទុក «ព័ត៌មានការពារជាតិ » ដែលជាបទឧក្រិដ្ឋមួយ ដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចាត់វិធានការតាមផ្លូវច្បាប់ និងនយោបាយដ៏សំខាន់ ដោយ បានចោទប្រកាន់អតីតប្រធានាធិបតីអាមរិក លោក Donald J. Trump ពីបទព្រហ្មទណ្ឌសហព័ន្ធ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak ដើម្បីធ្វើការពិភាក្សានៅឯសេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ ដែលត្រូវគេរំពឹងថានឹងផ្ដោតលើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច
មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះបណ្តឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា ដែលទាមទារឱ្យបដិសេធដីកាឃុំខ្លួន និងដោះលែងឱ្យលោកមានសេរីភាព។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីលោកបានថ្លែងសុន្ទរកថាកាលពីយប់ថ្ងៃពុធ ដែលនៅក្នុងសុន្ទរកថានោះ លោកបានអំពាវនាវឱ្យមាន «ការឆ្លើយតបច្បាស់លាស់និងឆាប់រហ័សពីអន្តរជាតិ»។
គណបក្សភ្លើងទៀននឹងខកខានមិនបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ ក្រោយមានសេចក្តីសម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)និងក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យគណបក្សជំទាស់នេះ ចូលរួមការបោះឆ្នោត។
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះព័ត៌មាន ពី ប្រទេសថៃ ដែលបញ្ជាក់ថានឹងគ្មានការបណ្តេញពលករខ្មែរចេញពីការងារនៅទីនោះ ខណៈប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលនៃការរៀបចំរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតមួយកាលពីខែឧសភា។
ព័ត៌មានផ្សេងទៀត
No media source currently available