ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោសលោក អ៊ូ ច័ន្ទឫទ្ធិ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិនិងសកម្មជននយោបាយជំទាស់ម្នាក់ទៀត តាមសំណើររបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលតែងតែសន្យាថានឹងលើកលែងទោសអ្នកនយោបាយទាំងឡាយណាដែលសុខចិត្តផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី។
កិច្ចពិភាក្សានៃវេទិកាសន្ទនានៅឆ្នាំនេះប្រារព្ធធ្វើឡើង ស្របពេលដែលមានបញ្ហាជាច្រើនកំពុងកើតមាន ដូចជាសង្គ្រាមនៅអ៊ុយក្រែននិងការពាក់ព័ន្ធក្នុងតំបន់ ការគាំទ្ររបស់ចិនចំពោះរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន ភាពតានតឹងកាន់តែកើនខ្លាំងឡើងរវាងចិននិងអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក។
ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធមិនចុះបញ្ជីឱ្យគណបក្សនយោបាយចំនួនពីរគឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរនោះ អង្គការសង្គមស៊ីវិលមួយចំនួនសម្តែងការសោកស្តាយ ដោយពួកគេអះអាងថា នេះជាការបំបាត់ជម្រើសរបស់ពលរដ្ឋក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។
អ៊ុយក្រែនថ្លែងថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីល cruise ១៥គ្រាប់ និងយន្តហោះដ្រូនចំនួន ២១គ្រឿង។ មន្ត្រីទាំងនោះបន្តទៀតថា យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់ផងដែរ បានរងរបួសពីកម្ទេចបាក់បែកដែលបានធ្លាក់ពីអាកាស។
លោក John Kirby បាននិយាយកាលពីថ្ងៃពុធថា៖ «រាល់ការបង្ហោះនីមួយៗក្នុងចំណោមការបង្ហោះទាំងនេះ ទោះជាវាគ្មានជោគជ័យឬក៏មានជោគជ័យក៏ដោយ ក៏លោក Kim Jong Un និងក្រុមអ្នកវិទ្យាសាស្ត្រនិងក្រុមវិស្វកររបស់លោកបានរៀនសូត្រ កែលម្អនិងសម្របសម្រួល»។
មន្ត្រីទីក្រុងកៀវបាននិយាយថា កម្ទេចកំទីបាក់បែកនៃមីស៊ីលទាំងនេះបានធ្វើឱ្យខូចខាតអគារស្នាក់នៅមួយចំនួន គ្លីនិកវេជ្ជសាស្ត្រមួយកន្លែង និងបំពង់ទឹកមួយខ្សែ។
ប្រមុខដឹកនាំរបស់អង្គការសហប្រជាជាតិបានរិះគន់ការបោះឆ្នោតនៅកម្ពុជានៅខែកក្កដានេះ ក្រោយគណបក្សភ្លើងទៀនមិនត្រូវបានចុះបញ្ជីចូលរួមការបោះឆ្នោតនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិពិនិត្យមើលព័ត៌មាន មុននឹងរិះគន់ដំណើរការបោះឆ្នោតនៅកម្ពុជា។
ពួកគេព្រួយបារម្ភថា បញ្ហាប្រឈមរបស់ពលរដ្ឋមិនត្រូវបានដោះស្រាយ ការរំលោភសិទ្ធិមនុស្សកើនឡើង និងលទ្ធិប្រជាធិបតេយ្យបន្តធ្លាក់ចុះ។
កូរ៉េខាងជើងកាលពីថ្ងៃពុធបានប៉ុនប៉ងបាញ់ផ្កាយរណបយោធាឈ្លបយកការណ៍ដំបូងរបស់ខ្លួន។ ការប៉ុនប៉ងនេះបានទទួលបរាជ័យ ដោយមីស៊ីលធ្លាក់ចូលក្នុងមហាសមុទ្រ ប៉ុន្តែបានបង្កឱ្យពលរដ្ឋក្រុងសេអ៊ូលភ័យរន្ធត់។
លោក ថេង សាវឿន ប្រាប់វីអូអេនៅថ្ងៃពុធថា តុលាការមិនទាន់ទម្លាក់បទចោទលើរូបលោក និងសហការីទាំង២នាក់នៅឡើយទេ។
គណបក្សភ្លើងទៀនបានអះអាងថា ខ្លួនបានព្យាយាមស្វែងរកដំណោះស្រាយដោយស្នើសុំសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ១៩៣ពីក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានតាមការស្នើសុំ។
ព័ត៌មានផ្សេងទៀត
No media source currently available