ប្រទេសចិនបានបដិសេធការចោទប្រកាន់ ដែលថា ខ្លួនបានអនុវត្តប្រតិបត្តិការប្រមូលព័ត៌មានសម្ងាត់ នៅក្នុងប្រទេសគុយបា ដែលជាកោះមួយ ដែលស្ថិតនៅចម្ងាយប្រមាណតែ១៦០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋ Florida ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក។
ការវាយប្រហារលើទីក្រុង Kryvyi Rih នេះគឺជាផ្នែកមួយនៃការវាយប្រហារតាមផ្លូវអាកាសធំជាងនេះរបស់រុស្ស៊ីដែលបានសំដៅផងដែរលើរដ្ឋធានីកៀវ និងទីក្រុង Kharkiv របស់អ៊ុយក្រែន។
ការនាំខ្លួនលោកមកឆ្លើយនៅមុខតុលាការមានកំណត់នឹងធ្វើនៅម៉ោង៣រសៀលម៉ោងនៅប៉ែកខាងកើតសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះនៅក្រោមការការពារសន្តិសុខមាំទាំក្នុងតុលាការសហព័ន្ធមួយនៅទីក្រុង Miami។
សកម្មជននិងថ្នាក់ដឹកនាំនៅតាមមូលដ្ឋានរបស់គណបក្សនេះ លើកឡើងថា ការសម្រេចរបស់ គ.ជ.ប ដោយបដិសេធការចុះឈ្មោះរបស់គណបក្សភ្លើងទៀត ជារឿងអយុត្តិធម៌ ដែលធ្វើឱ្យពួកគេចាប់ផ្តើមបាត់បង់ក្តីសង្ឃឹមស្តារប្រជាធិបតេយ្យនៅកម្ពុជាបន្តិចម្តងៗ។
ខណៈតួកគីកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដែលកំពុងវិលវល់ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដែលទើបជាប់ឆ្នោតសាជាថ្មី បានងាកទៅផ្តល់ទំនុកចិត្តដល់លោក Mehmet Simsek អ្នករៀបចំគោលនយោបាយ ដែលនិយមគោលនយោបាយអំណោយផលដល់ទីផ្សារ ឲ្យដឹកនាំក្រសួងហិរញ្ញវត្ថុរបស់តួកគី។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងនឹងជួបជាមួយអគ្គលេខាអង្គការអូតង់ លោក Jens Stoltenberg នៅក្នុងសេតវិមាននៅថ្ងៃចន្ទនេះ ស្របពេលការព្យាយាមដើម្បីរកអ្នកស្នងតំណែងជំនួសលោកកំពុងមានការកើនឡើងខ្លាំង។
លោក William Barr ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅពេលលោក Donald Trump ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ការចោទប្រកាន់ព្រហ្មទណ្ឌដោយមហាគណៈវិនិច្ឆ័យដែលថាលោក Trump
លោក ស៊ិន វត្ថា ប្រាប់វីអូអេថាមុនឈានដល់ការលុបឈ្មោះរបស់លោកចេញពីក្របខណ្ឌក្រសួងអប់រំ លោកធ្លាប់ត្រូវបាននាយកសាលា និងប្រធានមន្ទីរអប់រំខេត្តតាមលួងលោមរូបលោកឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ប៉ុន្តែលោកបដិសេធ។
មេធាវីរូបនេះអះអាងថាលោក ថាច់ សេដ្ឋា មិនដែលរឹងទទឹង មិនមានគំនិតប្រឆាំងនឹងនីតិវិធីតុលាការ និងមិនរត់គេចខ្លួននោះទេ ព្រោះលោកមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមជាដើម។
មន្ត្រីឃ្លាំមើលការបោះឆ្នោតលើកឡើងថាប្រសិនការឱ្យថវិកានោះ ធ្វើឡើងត្រឹមតែក្នុងរង្វង់នៃសមាជិកគណបក្ស វាមិនមានអ្វីខុសឆ្គងនឹងច្បាប់បោះឆ្នោតឡើយ ប៉ុន្តែបើសិនជាឱ្យចំពោះប្រជាពលរដ្ឋទូទៅ វាអាចចាត់ចូលក្នុង«ករណីទិញទឹកចិត្តប្រជាពលរដ្ឋ»។
ឯកសារចោទប្រកាន់នេះនិយាយថា លោក Trump បានបង្ហាញឯកសារសម្ងាត់ទាំងអំពីកិច្ចប្រតិបត្តិការយោធាសហរដ្ឋអាមេរិកដល់ជនដែលគ្មានការអនុញ្ញាត។
បើតាមការប្រកាសរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សេចក្តីថ្លែងការណ៍រួមចេញក្រោយកិច្ចប្រជុំអគ្គបញ្ជាការកងទ័ពអាស៊ានលើកទី ២០ នៅកោះបាលីនោះ «ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ»។
ព័ត៌មានផ្សេងទៀត
No media source currently available