ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​សាទរនឹង​ភាគី​ថៃ​ដែលនឹង​មិន​​បណ្តេញ​ពលករ​កម្ពុជា​ចេញពី​ប្រទេស​


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។

នាយក​រដ្ឋមន្ត្រី​កម្ពុជាលោក​ហ៊ុន សែន​ បាន​បង្ហាញ​ក្តីរីករាយ​ចំពោះ​ព័ត៌មាន ពី ប្រទេសថៃ​ ដែល​បញ្ជាក់​ថា​នឹងគ្មាន​ការបណ្តេញ​ពលករខ្មែរចេញ​ពីការងារ​នៅទីនោះ ខណៈប្រទេសថៃ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃការរៀបចំ​រដ្ឋាភិបាល​ថ្មី ក្រោយការ​បោះឆ្នោត​មួយ​កាល​ពីខែឧសភា។

ថ្លែង​នៅ​ឯពិធីជួបជុំ​ជាមួយ​កម្មកររោងចក្រ​សហគ្រាស​នៅខេត្ត​កំពង់ឆ្នាំង កាល​ពីព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍ ​លោកហ៊ុន សែន​ លើកឡើងថា​ ថៃ​មិនមាន​គោលនយោបាយ​ បណ្តេញ​ពលករ​កម្ពុជា​ ចេញពី​ប្រទេស​ទេ បើទោះបី​ជា​គណបក្ស​ជំទាស់មួយ​ឈ្មោះ ឆ្ពោះ​ទៅមុខ​ (Move Forward) បាន​បង្ហាញ​បំណងចង់​បណ្តេញពលករ​ខ្មែរ​ និងឡាវ​ចេញ​ពី​ប្រទេស​ថៃ។

លោក​ថ្លែងថា​៖ «ម្សិល​មិញ​មាន​ការ​បញ្ជាក់​យ៉ាង​ជាក់​លាក់​ថា​ គឺអត់​មានទេ​។ គេនឹង​សម្រួល​ឱ្យ​ថែម​ទៀតផង​។ បើដូច្នោះ គឺ​យើង​លែង​កង្វល់​ជាមួយ​នឹង​ ការចាកចេញ​របស់​កម្មករ​កម្មការិនី​របស់​យើង​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ»។

ពលករ​ខ្មែរ​ដែល​កំពុង​រស់​នៅ​និង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​ជាង​២​លាន​២​សែន​នាក់។ ​ក្នុង​នោះ​ពលករ​ខ្មែរដែល​ប្រើ​ប្រាស់​ឯកសារ​ហួស​សុពល​ភាព​មានប្រមាណ​៣០​ទៅ​៤០​ភាគ​រយ​ ដែល​កើត​ឡើង​ ដោយ​សារ​បញ្ហា​កូវីដ​១៩ ​និង​ការ​ស្នើ​សុំ​ឯកសារ​នៅ​មាន​ភាព​ស្មុគ​ស្មាញ។នេះបើតាម​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដែល​ធ្វើការ​លើ​ផ្នែក​ការពារ​សិទ្ធិពលករ​ចំណាកស្រុក។

​ប្រទេស​ថៃ​ទើប​តែ​បាន​បញ្ចប់​ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ថ្មី​របស់​ខ្លួន​ កាល​ពីពាក់​កណ្តាលខែ​ឧសភា​ ឆ្នាំ​២០២៣។ ​គណបក្ស Move Forward ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ ​ដោយ​ទទួល​បាន​សំឡេង១៥១​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ចំនួន​៥០០​នៅ​ក្នុង​សភា​ជាន់​ទាប។​ គណ​បក្ស​ Pheu Thai ​ដែល​ដឹកនាំ​ដោយកូន​ស្រី​របស់​អតីត​នាយក​រដ្ឋ​មន្ត្រីលោក​ Thaksin Shinawatra ទទួល​បាន​១៤១​អាសនៈ​។

ការ​ប្រកាសនាយក​រដ្ឋ​មន្ត្រី​ថៃជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ ដែល​ត្រូវ​ការ​៣៧៦​សំឡេង ​ទើប​អាច​បង្កើត​រដ្ឋាភិបាល​បាន៕

XS
SM
MD
LG