ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ឯកសារសម្ងាត់


រូបឯកសារ៖ ​អតីត​ប្រធានាធិបតី​អាមរិក​ លោក​ Donald J. Trump ថ្លែង​នៅរមណីយដ្ឋាន Mar-a-Lago ទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២។(AP Photo/Andrew Harnik, File)
រូបឯកសារ៖ ​អតីត​ប្រធានាធិបតី​អាមរិក​ លោក​ Donald J. Trump ថ្លែង​នៅរមណីយដ្ឋាន Mar-a-Lago ទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២។(AP Photo/Andrew Harnik, File)

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បានចាត់​វិធានការ​តាមផ្លូវច្បាប់ ​និង​នយោបាយដ៏សំខាន់ ​ដោយបាន​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតី​អាមរិក​ លោក​ Donald J. Trump ពីបទ​ព្រហ្មទណ្ឌ​សហព័ន្ធ។ នេះបើតាម​កាសែត​ The New York Times ដែលដក​ស្រង់សម្តីពី​ប្រភព​មួយចំនួន​ដែល​ដឹង​អំពីសំណុំ​រឿងនេះ​កាលពី​ថ្ងៃព្រហស្បតិ៍។

បទចោទ​ប្រកាន់នេះ​ធ្វើឡើង​បន្ទាប់​ពីការ​ស៊ើបអង្កេត​ដ៏យូរ​ទាក់ទង​នឹង​ការ​កាន់កាប់​ឯកសារ​សម្ងាត់​ដែល​លោក Trump យក​តាម​ នៅពេល​លោកចាក​ចេញ​ពី​តំណែងហើយនិង​ការស៊ើប​អង្កេត​ថាតើ​លោក​បានរារាំង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​ទាមទារ​យកឯកសារ​មកវិញ​ដែរ​ឬទេ។

ការចោទ​ប្រកាន់​នៅឯ​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង ​Miami នេះគឺ​ជាករណី​ទីមួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក​ដែលអតីត​ប្រធានាធិបតី​ប្រឈមនឹង​ការចោទ​ប្រកាន់​ទោស​កម្រិត​សហព័ន្ធ។ កាសែត​ The New York Times រាយការណ៍​ថាការណ៍​នេះធ្វើឱ្យ​ប្រទេសជាតិ​ស្ថិតក្នុង​ស្ថានភាព​មិនធម្មតា​ ព្រោះថា​ឋានៈរបស់​លោក ​Trump ​មិនត្រឹមតែ​ជាអតីត​មេដឹកនាំ​អង្គនីតិ​ប្រតិបត្តិ (រដ្ឋាភិបាល)តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាអ្នក​ប្រជែង​នាំមុខគេ​ដែលត្រូវ​ជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៤ ដើម្បី​ប្រកួត​ប្រជែង​នឹង​លោក​ប្រធានាធិបតី Joe Biden ដែលរដ្ឋបាល​របស់លោក​ឥឡូវនេះ​ស្វែងរកការ​កាត់ទោស​គូប្រជែង​ដ៏មាន​សក្តានុពល​របស់​លោក៕

XS
SM
MD
LG