សេតវិមានមិនដកថយពីអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Joe Biden ដែលប្រៀបធៀបប្រធានាធិបតីចិន លោក Xi Jinping ថាជាមេដឹកនាំផ្តាច់ការទេ។
ប្រធានាធិបតីស.រ.អ.លោក Joe Biden នឹងធ្វើការចរចាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅថ្ងៃព្រហស្បតិ៍នេះនៅសេតវិមាន។
អ្នកតាមដានមួយចំនួនបានចោទសួរអំពីសមត្ថភាព និងគុណសម្បត្តិរបស់អ្នកដែលចាកចេញពីគណបក្សជំទាស់ ហើយទទួលបានតំណែងនិងតួនាទីខ្ពស់ៗក្នុងស្ថាប័នរដ្ឋ នៅពេលពួកគេចុះចូលជាមួយគណបក្សកាន់អំណាច។
អ្នកជំនាញអង្គការសហប្រជាជាតិអំពាវនាវឲ្យមានវិធីសាស្ត្រថ្មីចំពោះប្រទេសមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិដែលមានជាង២ឆ្នាំមកនេះ។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្លែងថាអាស៊ានមិនគួរធ្វើការជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាឡើយ។
ក្នុងរយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីកិច្ចឈប់បាញ់គ្នានេះបានផុតកំណត់នៅម៉ោង ៦ ព្រឹក ម៉ោងនៅក្នុងប្រទេសស៊ូដង់ មានការរាយការណ៍ថាមានការប្រយុទ្ធគ្នានៅក្នុងទីក្រុងទាំង ៣ នៅជុំវិញចំណុចប្រសព្វនៃទន្លេនីលនៃតំបន់រដ្ឋធានីខាទុំ។
ក្លឹបកីឡាវាយកូនហ្គោល PGA Tour និង LIV Golf ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបានក្តីក្តាំគ្នាជាយូរមកហើយនៅក្នុងតុលាការជុំវិញការទាមទារប្រជែងគ្នាដែលប៉ះពាល់ដល់កីឡាវាយកូនហ្គោលអាជីពរបស់បុរស។
ការកត់សម្គាល់របស់លោក Biden បានកើតឡើងប៉ុន្មានថ្ងៃក្រោយពីលោករដ្ឋមន្ត្រីការបរទេស Antony Blinken បានបញ្ចប់ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងបង្កើតវិធីទាក់ទងគ្នាឡើងវិញ ដើម្បីបញ្ចៀសជម្លោះរវាងមហាអំណាចពិភពលោកទាំងពីរ។
ប្រជាពលរដ្ឋដែលវីអូអេបានធ្វើបទសម្ភាសន៍ភាគច្រើនបានលើកឡើងអំពីផលវិជ្ជមានដែលកើតចេញពីទំនាក់ទំនងល្អរវាងមហាអំណាចទាំងពីរ គឺចិននិងសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ លោក ស៊ុន ចន្ធី បានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្សនយោបាយបាយថ្មី ក្រោយការចាកចេញពីគណបក្សជំទាស់
វិសោធនកម្មច្បាប់បោះឆ្នោត ដែលធ្វើឡើងតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់ផ្តន្ទាទោសលើជនទាំងឡាយណាដែលបង្កការរារាំង ឬញុះញង់មិនឱ្យពលរដ្ឋទៅបោះឆ្នោត
នៅក្នុងវីដេអូនៃជំនួបនេះដែលបានចេញផ្សាយដោយបណ្ដាញផ្សព្វផ្សាយរដ្ឋ CCTV របស់ចិន គេឮលោក Xi និយាយថា «ភាគីទាំងពីរបានឯកភាពគ្នានៅក្នុងការបន្តធ្វើតាមការយល់ឃើញជារួមដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក [Joe] Biden និងខ្ញុំបានសម្រេចឡើងនៅកោះ Bali [ប្រទេសឥណ្ឌូណេស៊ី]»។
ព័ត៌មានផ្សេងទៀត
No media source currently available