ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងនឹងជួបជាមួយអគ្គលេខាអង្គការអូតង់ លោក Jens Stoltenberg នៅក្នុងសេតវិមាននៅថ្ងៃចន្ទនេះ ស្របពេលការព្យាយាមដើម្បីរកអ្នកស្នងតំណែងជំនួសលោកកំពុងមានការកើនឡើងខ្លាំង។
លោក William Barr ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅពេលលោក Donald Trump ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ការចោទប្រកាន់ព្រហ្មទណ្ឌដោយមហាគណៈវិនិច្ឆ័យដែលថាលោក Trump
លោក ស៊ិន វត្ថា ប្រាប់វីអូអេថាមុនឈានដល់ការលុបឈ្មោះរបស់លោកចេញពីក្របខណ្ឌក្រសួងអប់រំ លោកធ្លាប់ត្រូវបាននាយកសាលា និងប្រធានមន្ទីរអប់រំខេត្តតាមលួងលោមរូបលោកឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ប៉ុន្តែលោកបដិសេធ។
មេធាវីរូបនេះអះអាងថាលោក ថាច់ សេដ្ឋា មិនដែលរឹងទទឹង មិនមានគំនិតប្រឆាំងនឹងនីតិវិធីតុលាការ និងមិនរត់គេចខ្លួននោះទេ ព្រោះលោកមានតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមជាដើម។
មន្ត្រីឃ្លាំមើលការបោះឆ្នោតលើកឡើងថាប្រសិនការឱ្យថវិកានោះ ធ្វើឡើងត្រឹមតែក្នុងរង្វង់នៃសមាជិកគណបក្ស វាមិនមានអ្វីខុសឆ្គងនឹងច្បាប់បោះឆ្នោតឡើយ ប៉ុន្តែបើសិនជាឱ្យចំពោះប្រជាពលរដ្ឋទូទៅ វាអាចចាត់ចូលក្នុង«ករណីទិញទឹកចិត្តប្រជាពលរដ្ឋ»។
ឯកសារចោទប្រកាន់នេះនិយាយថា លោក Trump បានបង្ហាញឯកសារសម្ងាត់ទាំងអំពីកិច្ចប្រតិបត្តិការយោធាសហរដ្ឋអាមេរិកដល់ជនដែលគ្មានការអនុញ្ញាត។
បើតាមការប្រកាសរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សេចក្តីថ្លែងការណ៍រួមចេញក្រោយកិច្ចប្រជុំអគ្គបញ្ជាការកងទ័ពអាស៊ានលើកទី ២០ នៅកោះបាលីនោះ «ពុំបាននិយាយអំពីការធ្វើសមយុទ្ធយោធារួមរបស់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ»។
អ្នកស្រី Abosch បាននិយាយថា មានហានិភ័យដែលថាការដាក់កំហិតចំពោះលទ្ធភាពចូលទៅស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ីប្រហែលជាអាចរួមចំណែកដល់ការធ្វើឱ្យក្រុមបស្ចិមប្រទេសមិនអាចស្វែងយល់អំពីប្រទេសរុស្ស៊ីបាន។ ការឃោសនារបស់រុស្ស៊ីដែលតែងតែមានច្រើនប្រហែលជានឹងបំពេញចន្លោះខ្វះខាតនេះ។
គេមិនទាន់ដឹងពីមូលហេតុនៅពីក្រោយការចាប់ខ្លួនមន្ត្រីនៅមូលដ្ឋានគណបក្សជំទាស់ទាំងពីរនាក់នេះនៅឡើយទេ។ ប៉ុន្តែក្រុមគ្រួសារថា ការចាប់ខ្លួននោះ ទំនងជាពាក់ព័ន្ធនឹងការនិយាយតាមទូរសព្ទជាមួយក្រុមការងារគណបក្ស។
ក្រុមហ៊ុនអាមេរិកជាច្រើនបានប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងប្រទេសចិន ដែលក្នុងនោះក៏រួមមានផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Micron Technology Inc ផលិតបន្ទះ memory របស់សហរដ្ឋអាមេរិក។
ដីកាចោទប្រកាន់ ដែលមានបទចោទចំនួន ៧ ករណី បានចោទប្រកាន់លោក Trump ក្នុងចំណោមបទចោទផ្សេងៗទៀត ពីការបំពានទៅលើច្បាប់សហព័ន្ធ ដែលបានហាមប្រាមមិនឱ្យរក្សាទុក «ព័ត៌មានការពារជាតិ » ដែលជាបទឧក្រិដ្ឋមួយ ដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។
ព័ត៌មានផ្សេងទៀត
No media source currently available