ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អាកាសចរណ៍​បង្ខំ​ប្ដូរ​ផ្លូវ​ហោះហើរ ពេល​ចិន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ពិត​នៅ​ដែនទឹក​អន្តរជាតិ​ក្បែរ​អូស្ត្រាលី


នៅក្នុងរូបថតដែលផ្តល់ដោយកងកម្លាំងការពារប្រទេសអូស្ត្រាលី នាវាចម្បាំង Hengyang របស់ចិន ធ្វើដំណើរក្នុងច្រកសមុទ្រ Torres ពីឆ្នេរសមុទ្រអូស្ត្រាលី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុងរូបថតដែលផ្តល់ដោយកងកម្លាំងការពារប្រទេសអូស្ត្រាលី នាវាចម្បាំង Hengyang របស់ចិន ធ្វើដំណើរក្នុងច្រកសមុទ្រ Torres ពីឆ្នេរសមុទ្រអូស្ត្រាលី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋមន្ត្រី​ការបរទេស​អូស្រ្តាលី​អ្នកស្រី Penny Wong បាន​លើកឡើង​នូវ​កង្វល់​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​អំពី​ការ​ជូន​ដំណឹង​មិន​គ្រប់គ្រាន់​របស់​កងទ័ព​ជើងទឹក​ចិន​អំពី​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក្នុង​ផ្ទៃទឹក​អន្តរជាតិ​នៅ​ចន្លោះ​ប្រទេស​អូស្រ្តាលី​និង​នូវែលសេឡង់ ដែល​ការ​ធ្វើ​សមយុទ្ធ​នេះ​បាន​បង្ខំ​ឲ្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ប្តូរ​ផ្លូវ​ហោះហើរ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រុមហ៊ុន​អាកាសចរណ៍​ដូចជា Qantas, Emirates និង Air New Zealand បាន​ប្ដូរ​ផ្លូវ​ហោះហើរ​នៅ​ចន្លោះ​ប្រទេស​អូស្រ្តាលី​និង​នូវែលសេឡង់​កាលពី​ថ្ងៃ​សុក្រ ក្រោយពី​ចិន​បាន​ផ្សាយ​សារ​មួយ​ថា​កងទ័ព​ជើងទឹក​របស់​ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ពិត​នៅ​ដែនទឹក​អន្តរជាតិ​ផុតពី​មាត់​សមុទ្រ​នៃ​រដ្ឋ New South Wales របស់​អូស្ត្រាលី។

នាវា​ចម្បាំង នាវា​ល្បាត និង​នាវា​ជំនួយ​របស់​ចិន​បាន​ចូល​កៀក​ដែន​សមុទ្រ​របស់​អូស្ត្រាលី​កាលពី​សប្តាហ៍​មុន ហើយ​បាន​ធ្វើ​ដំណើរ​បន្ត​តាម​សមុទ្រ​នៅ​ផ្នែក​ខាងកើត​របស់​អូស្ត្រាលី​ក្នុង​សប្តាហ៍​នេះ។ កងទ័ព​ជើងទឹក​និង​ជើងអាកាស​របស់​អូស្ត្រាលី​និង​នូវែលសេឡង់​បាន​តាម​ឃ្លាំមើល​ការ​ធ្វើ​ដំណើរ​របស់​នាវា​ចិន​ទាំងនេះ។

កាលពី​ថ្ងៃ​សុក្រ កងទ័ព​ជើងទឹក​ចិន​បាន​ផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ​របស់​យន្តហោះ​ស៊ីវិល​ថា​ខ្លួន​មាន​បំណង​ធ្វើ​សកម្មភាព​បាញ់​គ្រាប់ពិត​ក្នុង​សមុទ្រ Tasman ដែល​ស្ថិត​នៅ​ចម្ងាយ ៦៤១ គីឡូម៉ែត្រ​ពី​ក្រុង Eden របស់​អូស្ត្រាលី។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី។

សេចក្តី​ថ្លែងការណ៍​ដែល​បាន​ផ្តល់​ជូន Reuters នោះ​សរសេរ​ថា៖ «កងទ័ព​ជើងទឹក​ចិន​មិន​បាន​ជូន​ដំណឹង​ដល់​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​អំពី​បំណង​របស់​ខ្លួន​ដើម្បី​ធ្វើ​សកម្មភាព​បាញ់​គ្រាប់ពិត​នោះទេ ហើយ​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​អ្វី​ដែរ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG