តាមរយៈអាកប្បកិរិយាគឃ្លើន និងសម្តីអាក្រក់លោក Yevgeny Prigozhin គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកលេចមុខច្រើនជាងគេបំផុតក្នុងសង្គ្រាមដោយលោកបានជ្រើសរើសអ្នកទោសរុស្ស៊ីរាប់ពាន់នាក់ជាកម្លាំងប្រយុទ្ធរបស់ក្រុម Wagner ហើយបានឈ្លោះដោយចំហជាមួយក្រសួងការពារជាតិរុស្ស៊ី។
មេក្រុមទាហានស៊ីឈ្នួលលោក Prigozhin ដែលបានដឹកនាំក្រុមទាហានស៊ីឈ្នួលឈ្មោះ Wagner Group ប្រឆាំងនឹងមេដឹកនាំយោធាក្នុងទីក្រុងមូស្គូ នឹងត្រឡប់ទៅកាន់ប្រទេសបេឡារុសវិញ ហើយការចោទប្រកាន់ទៅលើរូបលោកពីបទឧក្រិដ្ឋធ្វើការបះបោរប្រដាប់អាវុធនឹងត្រូវទម្លាក់ចោល។
ក្រោយពីការជំរុញធ្វើដំណើរឆ្ពោះទៅកាន់ក្រុងមូស្គូ មេក្រុមទាហានស៊ីឈ្នួល Wagner បានបញ្ជាឲ្យបញ្ចៀសការបង្ហូរឈាម ដែលតាមដឹងមកគឺក្រោយពីលោកបានពិភាក្សាជាមួយនឹងមេដឹកនាំប្រទេសបេឡារុស។
ដោយសារមានភាពតានតឹងក្នុងតំបន់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍គ្រោងធ្វើសមយុទ្ធយោធាទីមួយរបស់ខ្លួន ដោយបានរៀបចំសព្វគ្រប់នូវគម្រោងនេះនៅថ្ងៃព្រហស្បតិ៍នេះអំពីកន្លែងធ្វើសមយុទ្ធនេះក្នុងសមុទ្រ Natuna ខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។
សេតវិមានមិនដកថយពីអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Joe Biden ដែលប្រៀបធៀបប្រធានាធិបតីចិន លោក Xi Jinping ថាជាមេដឹកនាំផ្តាច់ការទេ។
ប្រធានាធិបតីស.រ.អ.លោក Joe Biden នឹងធ្វើការចរចាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅថ្ងៃព្រហស្បតិ៍នេះនៅសេតវិមាន។
អ្នកតាមដានមួយចំនួនបានចោទសួរអំពីសមត្ថភាព និងគុណសម្បត្តិរបស់អ្នកដែលចាកចេញពីគណបក្សជំទាស់ ហើយទទួលបានតំណែងនិងតួនាទីខ្ពស់ៗក្នុងស្ថាប័នរដ្ឋ នៅពេលពួកគេចុះចូលជាមួយគណបក្សកាន់អំណាច។
អ្នកជំនាញអង្គការសហប្រជាជាតិអំពាវនាវឲ្យមានវិធីសាស្ត្រថ្មីចំពោះប្រទេសមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិដែលមានជាង២ឆ្នាំមកនេះ។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្លែងថាអាស៊ានមិនគួរធ្វើការជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាឡើយ។
ក្នុងរយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីកិច្ចឈប់បាញ់គ្នានេះបានផុតកំណត់នៅម៉ោង ៦ ព្រឹក ម៉ោងនៅក្នុងប្រទេសស៊ូដង់ មានការរាយការណ៍ថាមានការប្រយុទ្ធគ្នានៅក្នុងទីក្រុងទាំង ៣ នៅជុំវិញចំណុចប្រសព្វនៃទន្លេនីលនៃតំបន់រដ្ឋធានីខាទុំ។
ក្លឹបកីឡាវាយកូនហ្គោល PGA Tour និង LIV Golf ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបានក្តីក្តាំគ្នាជាយូរមកហើយនៅក្នុងតុលាការជុំវិញការទាមទារប្រជែងគ្នាដែលប៉ះពាល់ដល់កីឡាវាយកូនហ្គោលអាជីពរបស់បុរស។
ការកត់សម្គាល់របស់លោក Biden បានកើតឡើងប៉ុន្មានថ្ងៃក្រោយពីលោករដ្ឋមន្ត្រីការបរទេស Antony Blinken បានបញ្ចប់ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងបង្កើតវិធីទាក់ទងគ្នាឡើងវិញ ដើម្បីបញ្ចៀសជម្លោះរវាងមហាអំណាចពិភពលោកទាំងពីរ។
ព័ត៌មានផ្សេងទៀត
No media source currently available