បើតាមទីប្រឹក្សាសន្តិសុខជាតិនៅសេតវិមានលោក Jake Sullivan ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្រោងនឹងធ្វើឃ្លាំងនុយក្លេអ៊ែរដែលខ្លួនមានស្រាប់ឱ្យទំនើបនិងបន្តបណ្តាក់ទុនក្នុងបច្ចេកវិទ្យាថ្មីៗបំផុតសម្រាប់ទប់ទល់នឹងពួកសត្រូវ។
រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken ធ្វើដំណើរនៅថ្ងៃអង្គារនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដើម្បីធ្វើការចរចាអំពីបញ្ហាសន្តិសុខនិងបញ្ហាសេដ្ឋកិច្ច។
យោធាសហរដ្ឋអាមេរិកបានចេញផ្សាយវីដេអូមួយកាលពីថ្ងៃចន្ទអំពីអ្វីដែលខ្លួនហៅថាជាទង្វើ «មិនមានសុវត្ថិភាព» នៅច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដែលនៅពេលនោះនាវាកងទ័ពជើងទឹកមួយគ្រឿងរបស់ចិនបានបើកកាត់ពីមុខផ្លូវនាវាចរណ៍របស់នាវាពិឃាតសហរដ្ឋអាមេរិក
បញ្ហានៃការបោះឆ្នោតជាតិនៅកម្ពុជាលើកនេះត្រូវបានប្រមុខការទូតបារាំង និងអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលើកយកមកពិភាក្សាក្នុងជំនួបមួយក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃចន្ទ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន រងការរិះគន់ថា ធ្វើការបង្រ្កាបយ៉ាងធ្ងន់ធ្ងរខាងនយោបាយ ចាប់តាំងពីឆ្នាំ២០១៧ ដោយមានការរំលាយគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនសកម្មជននយោបាយ និងការកាត់ទោសមេដឹកនាំគណបក្សជំទាស់ លោក កឹម សុខា ជាដើម។
ឥណ្ឌាបានសម្ពោធកំពង់ផែសមុទ្រមួយកន្លែងនៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាកាលពីខែឧសភាកន្លងទៅនេះ ស្របពេលដែលរដ្ឋាភិបាលឥណ្ឌាប្រឹងប្រែងទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិនដែលជាគូប្រជែងរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកនិងឥណ្ឌា បានជួបប្រជុំគ្នានៅទីក្រុងញូវដែលី ដើម្បីពិភាក្សាគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ គឺប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងពេលខាងមុខនេះ។
រុស្ស៊ីបានលើកឡើងថា កងកម្លាំងវាយប្រហាររបស់អ៊ុយក្រែននេះរួមមានទាំងកងវរសេនាតូចរថពាសដែក ៦ កង និងកងវរសេនាតូចរថក្រោះ ២ កងផងដែរ។
លោក Li បានស្នើថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកបានបង្កើតគ្រោះថ្នាក់និងគួរតែផ្ដោតលើការ «ថែរក្សាឱ្យបានល្អនូវដែនអាកាសនិងដែនទឹករបស់ខ្លួន» ទៅវិញ។
សារគំរាមប្រើអាវុធធន់ធ្ងន់ BM-21 ដែលជាប្រភេទអាវុធកាំជ្រួចហ្វូងបាញ់បានចម្ងាយជាង៣៥គីឡូម៉ែត្រនោះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកមកប្រើជាថ្មីទៀត ដើម្បីកំញើញក្រុមអ្នកជំទាស់នឹងលោក។ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានគំរាមប្រើអាវុធនេះទៅលើលោក សម រង្ស៊ី ដែលមានបំណងចូលមកប្រទេសកម្ពុជា។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការព្រួយបារម្ភអំពីគោលនយោបាយថៃ ក្រោមរដ្ឋាភិបាលថ្មីដែលលោកថា ចង់បណ្តេញពលករបរទេសចេញពីប្រទេស ដែលក្នុងនោះមានពលករកម្ពុជាផងដែរ។ អ្នកនាំពាក្យក្រសួងការងារកម្ពុជាបញ្ជាក់ថា ក្រសួងការងារកំពុងធ្វើការជាមួយភាគីថៃលើបញ្ហានេះ។
មន្ត្រីការទូតជាន់ខ្ពស់មួយរូបនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមលោក Majid al-Suwaidi បាននិយាយថា ការធ្វើដូច្នេះនឹងទាមទារឱ្យឧស្សាហកម្មឥន្ធនៈផូស៊ីលចូលរួមក្នុងតុចរចា។
ព័ត៌មានផ្សេងទៀត
No media source currently available