មន្ត្រីនៃរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលទទួលខុសត្រូវដោយផ្ទាល់ផ្នែកកងទ័ពជើងគោកសហរដ្ឋអាមេរិក បានបង្ហាញនូវចំណុចលម្អិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះនៃយុទ្ធសាស្ត្រពហុផ្នែកសម្រាប់ការកម្លារារាំងមិនឱ្យមានសង្គ្រាមជាមួយនឹងប្រទេសចិន។
សហរដ្ឋអាមេរិកចាត់វិធានការការពារប្រព័ន្ធទឹកស្អាតសាធារណៈនិងប្រព័ន្ធលូបង្ហូរទឹកឱ្យកាន់តែប្រសើរជាងមុខ ពីការវាយប្រហាររបស់ក្រុមចោរព័ត៌មានវិទ្យា ដែលអាចកាត់ផ្តាច់បណ្តាញសេវាផ្គត់ផ្គង់ទឹកនិងធ្វើឱ្យទឹកមានភាពកខ្វក់ជាដើម។
នៅក្នុងសន្និសីទកាសែតលើកដំបូងបង្អស់របស់ខ្លួននៅថ្ងៃអង្គារនេះតាំងពីពេលចូលកាន់តំណែងមក រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានពន្លះសហរដ្ឋអាមេរិកទាក់ទិននឹងទំនាក់ទំនងទ្វេភាគីដែលកាន់តែយ៉ាប់យ៉ឺនឡើងនិងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់។
លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា មេបញ្ជាការយោធារបស់លោកបានគាំទ្រជាឯកច្ឆន្ទមិនឱ្យដកកងទ័ពចេញពីទីក្រុង Bakhmut ដែលជាទីតាំងនៃការវាយប្រយុទ្ធគ្នាខ្លាំងក្លាអស់រយៈពេលរាប់ខែមកហើយ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានថ្លែងនៅថ្ងៃអង្គារនេះក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុនទៅកាន់ប្រទេសអ៊ីរ៉ាក់ថា កងទ័ពអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនោះត្រូវតែផ្តោតលើការគាំទ្រកងទ័ពអ៊ីរ៉ាក់ និងផ្តួលរំលំក្រុមរដ្ឋឥស្លាម។
ខណៈកងទ័ពរុស្ស៊ីនិងកងទ័ពអ៊ុយក្រែនបង្កើនការវាយប្រហាររបស់ពួកគេនៅទីក្រុង Bakhmut ភាគខាងកើតប្រទេសអ៊ុយក្រែន អ្នករស់នៅទីនោះកាន់តែមានការលំបាកនៅក្នុងការបន្តរស់នៅ។
ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានស្វាគមន៍ភ្លាមៗនូវការប្រកាសនេះ ប៉ុន្តែក្រុមជនរងគ្រោះបាននិយាយថាសំណងនេះគឺមិនគ្រប់គ្រាន់តាមការទាមទាររបស់ពួកគេដែលចង់បានការសុំទោសទាំងស្រុងពីរដ្ឋាភិបាលជប៉ុននិងសំណងដោយផ្ទាល់ពីក្រុមហ៊ុនជប៉ុនដែលពាក់ព័ន្ធ។
បន្ទាប់ពីការចាកចេញពីការិយាល័យនយោបាយមជ្ឈិមបក្សដែលមានអំណាចបំផុតរបស់គណបក្សកុម្មុយនិស្តកាន់អំណាចនៅខែតុលា ថ្វីបើស្ថិតនៅក្រោមអាយុចូលនិវត្តន៍ក៏ដោយ ភារៈកិច្ចដ៏សំខាន់ចុងក្រោយរបស់លោក Li គឺធ្វើសុន្ទរកថាទៅកាន់សភាប្រថាប់ត្រានៅថ្ងៃចន្ទនេះ។
លោក Austin បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានីថា៖ «ខ្ញុំគិតថាវាមានគុណតម្លៃផ្នែកនិមិត្តរូបច្រើនជាងគុណតម្លៃផ្នែកយុទ្ធសាស្ត្រនិងផ្នែកប្រតិបត្តិការ»។
បន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចឱ្យមេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ជាប់ពន្ធនាគារដោយការដាក់ឱ្យជាប់ឃុំនៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ ព្រមទាំងដកសិទ្ធិនយោបាយនោះ អ្នកតាមដានបានបង្ហាញការយល់ឃើញផ្សេងៗគ្នាទៅលើបញ្ហានេះ ដោយខ្លះថា ជីវិតនយោបាយលោក កឹម សុខា បានដល់ផ្លូវទ័ល។
នៅក្នុងប្រទេសអូស្ត្រាលី អ្នកជំនាញនានាជឿថា ហេតុការណ៍ទាក់ទិននឹងបាឡុងនេះបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឈ្លបយកការណ៍ពីដែនអវកាស។
តំណាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រតិកម្មភ្លាមៗ បន្ទាប់ពីចៅក្រមជំនុំជម្រះក្តីនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ ដកសិទ្ធិនយោបាយជាស្ថាពរ។
ព័ត៌មានផ្សេងទៀត
No media source currently available