ប្រទេសបេឡារុសបាននិយាយនៅថ្ងៃអង្គារនេះថាសម្ពាធនយោបាយនិងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អង្គការអូតង់និងសហភាពអឺរ៉ុបបណ្តាលឱ្យខ្លួនសម្រេចចិត្តទទួលដាក់អាវុធនុយក្លេអ៊ែររុស្ស៊ីលើដែនដីខ្លួន។
កងទ័ពជើងទឹករុស្ស៊ីបានបាញ់គ្រាប់មីស៊ីលដែលលឿនជាងសំឡេង (Hypersonic) ប្រឆាំងនាវា នៅក្នុងការបាញ់សាកល្បងទៅលើគោលដៅត្រាប់ នៅក្នុងសមុទ្រជប៉ុន។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារនេះ ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ចង់ឱ្យប្រទេសរបស់លោកបង្កើនផលិតកម្មវត្ថុធាតុដើមដែលអាចផលិតអាវុធនុយក្លេអ៊ែរបាន ស្របពេលដែលប្រទេសនេះសាកល្បងអាវុធរបស់ខ្លួន។
តាមសំណើរបស់រដ្ឋាភិបាល រដ្ឋសភាកម្ពុជាដែលមានតំណាងរាស្រ្តទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃចន្ទ បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។
ចំពោះមូលហេតុដែលលោក កឹម សុខា សម្រេចប្តឹងឧទ្ធរណ៍នេះ អ្នកស្រីមេធាវី បញ្ជាក់ថាដើម្បីបង្ហាញអំពីជំហររបស់លោកថាមិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់ឡើយ។
ប្រទេសថៃគ្រប់គ្រងដោយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប៉ុន្តែព្រះមហាក្សត្រ Maha Vajiralongkorn ដែលមានព្រះជន្ម ៧០ វស្សា មានឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។
នៅមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជាគ្រោងរៀបចំដាក់មន្ត្រីកសិកម្មតាមឃុំឱ្យទៅអនុវត្តការងារជាប្រចាំជាមួយកសិករ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាការចាប់ខ្លួននេះធ្វើឱ្យប៉ះពាល់ស្មារតីរបស់សកម្មជនផ្សេងទៀតដែលកំពុងបំពេញការងារសម្រាប់គណបក្សប្រឆាំង។
កាលពីថ្ងៃសៅរ៍ លោក Putin បានប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរកលយុទ្ធនៅបេឡារុស ដោយបាននិយាយថាវាជារឿងត្រឹមត្រូវដោយសារតែក្រុមបស្ចិមប្រទេសបានបង្កើនការគាំទ្រផ្នែកយោធាសម្រាប់កងទ័ពអ៊ុយក្រែន។
លោក ហ៊ុន សែន បញ្ជាក់ថាភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
រដ្ឋមន្ត្រីការពារជាតិប្រទេសហ្វាំងឡង់បាននិយាយនៅថ្ងៃព្រហសប្បតិ៍ម្សិលមិញថាហ្វាំងឡង់ នឹងបញ្ជូនរថក្រោះបោសសម្អាតមីន Leopard 2 ដែលកែឆ្នៃចំនួន៣គ្រឿងទៅឱ្យប្រទេសអ៊ុយក្រែនបន្ថែមលើ៣គ្រឿងដែលបានបញ្ជូនរួចហើយកាលពីលើកមុន។
អតីតមន្ត្រីសហរដ្ឋអាមេរិកនិងក្រុមអ្នកជំនាញបានសុំឱ្យមានការប្រឹងប្រែងច្រើនជាងមុនថែមទៀតដើម្បីរារាំងចារកម្មរបស់ចិន ដែលត្រូវបានគេជឿថាអាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអភិវឌ្ឍអាវុធទំនើបៗដោយសារចិនបានលួចបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available