លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា ស្ថិរភាពនយោបាយនៅក្នុងប្រទេសនឹងបន្តមាន ព្រោះលោក និងអ្នកជំនាន់ចាស់របស់បក្សកាន់អំណាច នឹងនៅបន្តជួយអ្នកដឹកនាំថ្មី ក្នុងការគ្រប់គ្រងប្រទេសជាតិ។
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយជិតចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រហួសពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។ យោធាកូរ៉េខាងត្បូងបានថ្កោលទោសការបាញ់នោះថាជាការគំរាមកំហែងសន្តិសុខតំបន់។
ទំនាក់ទំនងប្រទេសទាំងពីរនេះកាន់តែរអាក់រអួលខ្លាំងឡើងៗក្រោយពីតុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨ បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនពីរគឺគឺក្រុមហ៊ុន Nippon Steel និងក្រុមហ៊ុន Mitsubishi Heavy Industries សងជំងឺចិត្តអតីតពលករកូរ៉េឬញាតិសន្តានពួកគេ។
មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូបាស៊ីហ្វិកលើកឡើងថា ការខ្វះខាតអាវុធយុទ្ធភណ្ឌស្ថិតក្នុងចំណោមវិស័យនានា គឺជាអ្វីដែលសហរដ្ឋអាមេរិកត្រូវពង្រឹង ដើម្បីទប់ទល់ឱ្យមានប្រសិទ្ធភាពទៅនឹងភាពគឃ្លើនរបស់ប្រទេសចិន។
នេះជាអ្វីដែលអ្នកវិភាគនានាបាននិយាយថាជាផ្នែកមួយនៃការអះអាងម្ដងហើយម្ដងទៀតរបស់រដ្ឋាភិបាលចិនក្នុងការក្លាយជាមហាអំណាចយោធានៅក្នុងតំបន់។
លោក កែត ឃី បានថ្លែងបន្ថែមថា លោក សុន ឆ័យ មិនមានលុយអ្វីក្រៅពីអចលនវត្ថុពីរកន្លែងនេះទេ ដើម្បីបង់សងសំណងពាក់ព័ន្ធបទ«បរិហារកេរ្តិ៍ជាសាធារណៈ»។
ការចំណាយផ្នែកការពាររបស់កោះតៃវ៉ាន់នៅក្នុងឆ្នាំនេះនឹងផ្ដោតលើការត្រៀមសព្វាវុធសម្រាប់ «ការបិទខ្ទប់ទាំងស្រុង» ដែលធ្វើឡើងដោយប្រទេសចិន ដោយការចំណាយមួយផ្នែកក្នុងចំណោមនោះគឺលើគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F-16 និងការបំពេញបន្ថែមនូវសព្វាវុធផ្សេងៗ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ មានការឆ្លងឆ្លើយគ្នារវាងសមាជិកនៃគណបក្សកាន់អំណាចនិងអ្នកនយោបាយជំទាស់ជើងចាស់មួយរូប ទាក់ទងនឹងការប្រកាសរបស់លោក សម រង្ស៊ី គាំទ្រលោក ទៀ សីហា ដែលត្រូវជាកូនប្រុសរបស់លោក ទៀ បាញ់ ជាអនាគតបេក្ខជននាយករដ្ឋមន្ត្រី។
យោធាអ៊ុយក្រែនបានលើកឡើងថា ខ្លួនបានប្រើកាំភ្លើងធំ រថក្រោះ និងសព្វាវុធផ្សេងទៀតដើម្បីវាយរុញច្រានការប៉ុនប៉ងរបស់រុស្ស៊ីនៅក្នុងការដណ្ដើមកាន់កាប់ទីក្រុង Bakhmut។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងចាប់ផ្ដើមទទួលស្គាល់នូវភាពកម្សោយរបស់ទាហានរបស់លោក និងបានសម្របសម្រួលយុទ្ធសាស្ត្ររបស់លោកក្នុងក្ដីសង្ឃឹមថានឹងអាចផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែនបាននៅទីបំផុត។
អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Henry Mussa និងប្រធានផ្នែកព័ត៌មានម្នាក់របស់លោកគឺលោក Gideon Munthali ដែលអ្នកទាំងពីរជាសមាជិកគណបក្សប្រឆាំង Democratic Progressive Party ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីពេលថ្មីៗនេះក្នុងរយៈពេលជាង ៥ ខែ បន្ទាប់ពីពួកគេទាំងពីរ ត្រូវបានចោទប្រកាន់ពីបទពុករលួយ។
ក្នុងការប្រឈមមុខការប្រឆាំងតវ៉ាដោយហិង្សានិងការរិះគន់ដ៏ខ្លាំងពីប្រទេសលោកខាងលិចនោះ គណបក្សកាន់អំណាចក្នុងប្រទេសហ្សកហ្ស៊ី និយាយថា ខ្លួនកំពុងដកចេញនូវច្បាប់ដ៏ចម្រូងចម្រាសមួយពីសភាស្តីពី«ភ្នាក់ងារបរទេស»។
ព័ត៌មានផ្សេងទៀត
No media source currently available