រដ្ឋមន្ត្រីការពារជាតិប្រទេសហ្វាំងឡង់បាននិយាយនៅថ្ងៃព្រហសប្បតិ៍ម្សិលមិញថាហ្វាំងឡង់ នឹងបញ្ជូនរថក្រោះបោសសម្អាតមីន Leopard 2 ដែលកែឆ្នៃចំនួន៣គ្រឿងទៅឱ្យប្រទេសអ៊ុយក្រែនបន្ថែមលើ៣គ្រឿងដែលបានបញ្ជូនរួចហើយកាលពីលើកមុន។
អតីតមន្ត្រីសហរដ្ឋអាមេរិកនិងក្រុមអ្នកជំនាញបានសុំឱ្យមានការប្រឹងប្រែងច្រើនជាងមុនថែមទៀតដើម្បីរារាំងចារកម្មរបស់ចិន ដែលត្រូវបានគេជឿថាអាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអភិវឌ្ឍអាវុធទំនើបៗដោយសារចិនបានលួចបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyនិយាយថា យោធាអ៊ុយក្រែន មានគម្រោងនឹងធ្វើការវាយបកប្រឆាំងនឹងកងទ័ពរុស្ស៊ី ប៉ុន្តែត្រូវការការជួយពីបណ្តាប្រទេសក្បែរខាងអឺរ៉ុបរបស់ខ្លួន។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុករបាយការណ៍របស់សហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្សនៅកម្ពុជា មាន«លក្ខណៈរើសអើង» និង«លម្អៀង» និងលាតត្រដាងអំពីស្តង់ដារពីរនៅក្នុងការអនុវត្តរបស់អាមេរិក។
មន្រ្តីទាំង២នាក់នោះ ដែលបច្ចុប្បន្នបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន មានលោក តូច ថឹង ប្រធានប្រតិបត្តិខេត្តកំពង់ចាម និងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនរបស់គណបក្សភ្លើងទៀន។
តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកមួយ បានចេញដីការបញ្ជាដោយណែនាំដល់មេធាវីមួយរូបរបស់លោក Trump ឱ្យផ្តល់ឯកសារដល់ក្រុមអគ្គរដ្ឋអាជ្ញា នៅក្នុងសំណុំរឿងស៊ើបអង្កេតពាក់ព័ន្ធនឹងការរក្សាទុកឯកសារសម្ងាត់របស់អតីតប្រធានាធិបតីរូបនេះនៅក្នុងភូមិគ្រឹះរបស់លោកក្នុងរដ្ឋ Florida។
នៅក្នុងដំណើរទស្សនកិច្ចរបស់មន្រ្តីកម្ពុជា ភាគីវៀតណាមក៏បានស្នើឱ្យកម្ពុជាបន្តជួយមើលប្រជាជនវៀតណាមរស់ក្នុងប្រទេសកម្ពុជា និងអ្នកដែលត្រូវបានឧក្រិដ្ឋជនជួញដូរកម្លាំងពលកម្ម ដើម្បីបោកប្រាស់តាមបច្ចេកវិទ្យាឬហៅថា Scam។
មេដឹកនាំអ៊ុយក្រែន បានប្រាប់ក្រុមសម្ព័ន្ធមិត្តបស្ចិមប្រទេសថា កងយោធាអ៊ុយក្រែនកំពុងត្រូវការជាបន្ទាន់នូវគ្រាប់រំសេវបន្ថែមទៀត ពិសេសគ្រាប់កាំភ្លើងផ្លោង១៥៥មីល្លីម៉ែត្រ។
ប្រធានាធិបតីអាមេរិកនិងប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១០ខែមីនា បានស្វះស្វែងបន្ថយការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងផែនការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់ជំនួយដល់ក្រុមហ៊ុនអាមេរិកាំង ដែលការណ៍នេះបង្កភាពតឹងតែងដល់ក្រុមហ៊ុនមួយចំនួននៅអឺរ៉ុប។
ថ្ងៃទី ១៩ ខែមីនាកន្លងទៅនេះគឺជាខួប ២០ ឆ្នាំចាប់តាំងពីពេលដែលអតីតប្រធានាធិបតីអាមេរិកលោក George W. Bush បានបញ្ជាឱ្យកងទ័ពអាមេរិកចូលលុកលុយប្រទេសអ៊ីរ៉ាក់មក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងលោកមិនអាចអត់ឱនបានឡើយចំពោះការបង្ហោះសារដែលលោកថាមានលក្ខណៈប្រមាថព្រះមហាក្សត្រ និងវាយប្រហារលើរូបលោក។
កងទ័ពកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល cruise ជាច្រើនគ្រាប់ទៅក្នុងសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃពុធនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available