អតីតប្រធានាធិបតីនិយមនយោបាយស្តាំជ្រុលនៃប្រទេសប្រស៊ីលលោក Jair Bolsonaro បានត្រឡប់ពីស.រ.អ.នៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការអបអរសាទរពីពួកអ្នកគាំទ្រលោករាប់រយនាក់នៅឯអាកាសយានដ្ឋានក្នុងរដ្ឋធានី Brasilia ដើម្បីទទួលស្វាគមន៍លោកមកវិញក្រោយពេលបីខែ។
មេគំនិតនៅពីក្រោយរឿងអាស្រូវ 1MDB នៃប្រទេសម៉ាឡេស៊ីត្រូវបានកាត់ទោសដោយកំបាំងមុខឱ្យជាប់គុកដោយធ្វើការធ្ងន់១០ឆ្នាំក្នុងប្រទេសកូវ៉ែតដោយសារបានលាងលុយកខ្វក់១ពាន់លានដុល្លារ។
ហ្វាំងឡង់និងស៊ុយអែតដែលជាប្រទេសជិតខាងគ្នា បានបញ្ចប់រយៈពេលច្រើនទសវត្សរ៍នៃការមិនចូលរួមបក្សសម្ព័ន្ធណាមួយ ដោយការដាក់ពាក្យរបស់ពួកគេសុំចូលជាសមាជិកនៃសម្ព័ន្ធភាពយោធាអូតង់ក្រោយពីប្រទេសរុស្ស៊ីបានលុកលុយប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅ។
សកម្មជនសិទ្ធិមនុស្សក្រៅប្រទេសកំពុងធ្វើសកម្មភាពទាមទារឲ្យមានការបោះឆ្នោតជាតិដោយសេរីនិងត្រឹមត្រូវនៅប្រទេសកម្ពុជាក្នុងពេលខាងមុខតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ ហើយបើមិនដូច្នោះទេគឺពួកគេយល់ថា ត្រូវតែពន្យារពេលសិន។
តុលាការកំពូល នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយបញ្ជាឱ្យនាំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ ទៅឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្តទៀត រហូតដល់គ្រប់រយៈពេលកំណត់។
នៅក្នុងឱកាសខួប២៦ឆ្នាំនៃសោកនាដកម្ម ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នៃការបោកគ្រាប់បែកសម្លាប់មនុស្ស គណបក្សភ្លើងទៀនបានប្រកាសបន្តទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលស្លាប់និងរបួស។
សាលាឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទោះជាមានការបង់ប្រាក់តម្កល់ដើម្បីធានាតាមច្បាប់ក្តី។
ការផ្លាស់ប្តូរចិត្តរបស់នាយករដ្ឋមន្រ្តីពីការប្រកាសមិនអធ្យាស្រ័យទៅជាការសម្រួលឱ្យដោះលែងនេះ ក្រោយមានការទទូចសុំរបស់ភរិយា និងការចេញមុខសុំទោសរបស់លោក យឹម ស៊ីណន ដោយផ្ទាល់ តាមរយៈវីដេអូដែលថតចេញពីពន្ធនាគារ។
មេដឹកនាំរុស្ស៊ីលោក Vladimir Putin ត្រូវបានអញ្ជើញទៅប្រទេសអាហ្រ្វិកខាងត្បូងចូលរួមកិច្ចប្រជុំកំពូល BRICS ប៉ុន្តែរដ្ឋាភិបាលទីក្រុងប្រេតូរីយ៉ា គឺជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការ ICC។
បើតាមស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុនមិនមានគម្រោងណាមួយក្នុងការផ្តល់ជំនួយជាសម្ភារៈ និងការចំណាយផ្សេងទៀត សម្រាប់ការបោះឆ្នោតខាងមុខឡើយ។
បេសកកម្មរយៈពេល ១០ ថ្ងៃរបស់អ្នកស្រី Tsai ទៅកាន់បណ្ដាប្រទេសនៅតំបន់អាមេរិកកណ្ដាលនេះនឹងមានការឈប់សំចតនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកផងដែរ នៅពេលអ្នកស្រីធ្វើដំណើរទៅកាន់ប្រទេសក្វាតេម៉ាឡា ហើយបន្ទាប់មកនឹងឈប់សំចតនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។
ប្រទេសបេឡារុសបាននិយាយនៅថ្ងៃអង្គារនេះថាសម្ពាធនយោបាយនិងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អង្គការអូតង់និងសហភាពអឺរ៉ុបបណ្តាលឱ្យខ្លួនសម្រេចចិត្តទទួលដាក់អាវុធនុយក្លេអ៊ែររុស្ស៊ីលើដែនដីខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available