តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកមួយ បានចេញដីការបញ្ជាដោយណែនាំដល់មេធាវីមួយរូបរបស់លោក Trump ឱ្យផ្តល់ឯកសារដល់ក្រុមអគ្គរដ្ឋអាជ្ញា នៅក្នុងសំណុំរឿងស៊ើបអង្កេតពាក់ព័ន្ធនឹងការរក្សាទុកឯកសារសម្ងាត់របស់អតីតប្រធានាធិបតីរូបនេះនៅក្នុងភូមិគ្រឹះរបស់លោកក្នុងរដ្ឋ Florida។
នៅក្នុងដំណើរទស្សនកិច្ចរបស់មន្រ្តីកម្ពុជា ភាគីវៀតណាមក៏បានស្នើឱ្យកម្ពុជាបន្តជួយមើលប្រជាជនវៀតណាមរស់ក្នុងប្រទេសកម្ពុជា និងអ្នកដែលត្រូវបានឧក្រិដ្ឋជនជួញដូរកម្លាំងពលកម្ម ដើម្បីបោកប្រាស់តាមបច្ចេកវិទ្យាឬហៅថា Scam។
មេដឹកនាំអ៊ុយក្រែន បានប្រាប់ក្រុមសម្ព័ន្ធមិត្តបស្ចិមប្រទេសថា កងយោធាអ៊ុយក្រែនកំពុងត្រូវការជាបន្ទាន់នូវគ្រាប់រំសេវបន្ថែមទៀត ពិសេសគ្រាប់កាំភ្លើងផ្លោង១៥៥មីល្លីម៉ែត្រ។
ប្រធានាធិបតីអាមេរិកនិងប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១០ខែមីនា បានស្វះស្វែងបន្ថយការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងផែនការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់ជំនួយដល់ក្រុមហ៊ុនអាមេរិកាំង ដែលការណ៍នេះបង្កភាពតឹងតែងដល់ក្រុមហ៊ុនមួយចំនួននៅអឺរ៉ុប។
ថ្ងៃទី ១៩ ខែមីនាកន្លងទៅនេះគឺជាខួប ២០ ឆ្នាំចាប់តាំងពីពេលដែលអតីតប្រធានាធិបតីអាមេរិកលោក George W. Bush បានបញ្ជាឱ្យកងទ័ពអាមេរិកចូលលុកលុយប្រទេសអ៊ីរ៉ាក់មក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងលោកមិនអាចអត់ឱនបានឡើយចំពោះការបង្ហោះសារដែលលោកថាមានលក្ខណៈប្រមាថព្រះមហាក្សត្រ និងវាយប្រហារលើរូបលោក។
កងទ័ពកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល cruise ជាច្រើនគ្រាប់ទៅក្នុងសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃពុធនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរនៅលើប្រព័ន្ធ Twitter នៅថ្ងៃពុធនេះថា ការវាយប្រហាររបស់រុស្ស៊ីលើកនេះរួមមានការប្រើ «ដ្រូនពិឃាដរបស់អ៊ីរ៉ង់ ២០ គ្រឿង មីស៊ីល និងការបាញ់ផ្លោងជាច្រើនដងផងដែរ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានច្រានចោលការលើកឡើងដែលថាការដំឡើងឋានន្តរស័ក្ដិផ្នែកយោធាដល់លោក ហ៊ុន ម៉ាណែត គឺដើម្បីត្រៀមខ្លួនសម្រាប់លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីនៅពេលខាងមុខ។
សមយុទ្ធនេះត្រូវបានក្រសួងការពារជាតិបញ្ជាក់ថាធ្វើឡើងក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណាមួយ។
ទីភ្នាក់ងារជំនួយបរទេសរបស់សហរដ្ឋអាមេរិកមួយដែលមានលក្ខណៈពិសេសឈ្មោះ សហគ្រាស Millennium Challenge Corporation ថ្មីៗនេះបានបង្កើតជំនួយថ្មីមួយប្រភេទដើម្បីលើកស្ទួយសមាហរណកម្មសេដ្ឋកិច្ចឆ្លងកាត់ព្រំដែននិងពាណិជ្ជកម្មរវាងប្រទេស២នៅទ្វីបអាហ្វ្រិក។
លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនកាលពីពេលថ្មីៗនេះបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកមិនផ្លាស់ប្តូរអ្វីដែលលោកហៅថាជាគោលនយោបាយនៃ«ការគាបសង្កត់ និងការហ៊ុំព័ទ្ធ»លើចិន ហើយចូលរួមក្នុង«ការប្រកួតដោយផ្អែកលើវិធានស្មើភាពគ្នា»ទេ នោះច្បាស់ជាមាន«ជម្លោះ និងការប្រឈមមុខដាក់គ្នា»។
ព័ត៌មានផ្សេងទៀត
No media source currently available