គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Muhyiddin ត្រូវបានចាប់ខ្លួនបន្ទាប់ពីលោកត្រូវបានសាកសួរទាក់ទិននឹងគម្រោងស្តារឡើងវិញនៃសេដ្ឋកិច្ចដែលដាក់ឱ្យអនុវត្តដោយរដ្ឋាភិបាលរបស់លោក។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក សមាជិកគណបក្សភ្លើងទៀនយ៉ាងតិច៦០០នាក់ នៅខេត្តបន្ទាយមានជ័យ បានសម្រេចចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីដើមខែមករា ឆ្នាំ២០២៣នេះ។
ពួកអ្នកស្រុកជនជាតិវៀតណាមដែល VOAបានសម្ភាសន៍ប៉ុន្មានថ្ងៃថ្មីៗនេះបានសម្តែងនូវមន្ទិលសង្ស័យថា ការបង្ក្រាបកាលពីពេលថ្មីៗ លើរឿងអាស្រូវនានានឹងដោះស្រាយបញ្ហាក្នុងប្រទេសវៀតណាម។
បរិយាកាសនយោបាយនិងសិទ្ធិមនុស្សក្នុងស្ថានភាពដុនដាបនេះក៏ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលរបស់ប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងលោក Dmytro Ponomarenko បានប្រាប់ VOA ថា ប្រទេសកូរ៉េខាងត្បូងគួរតែគាំទ្រឱ្យបានច្បាស់លាស់ជាងមុននូវការវាយប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
រដ្ឋាភិបាលក្រុងម៉ាឌ្រីដសង្ឃឹមថាទំនាក់ទំនងល្អប្រសើរជាងមុនជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចធ្វើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើតាមការសន្យារបស់ខ្លួនកាលពីឆ្នាំ២០១៥ថានឹងសម្អាតដីមានវិទ្យុសកម្ម។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមេសាខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅថ្ងៃពុធនេះក្នុងរាជធានីស្តុកខុល (Stockholm) ប្រទេសស៊ុយអែត ដោយអាទិភាពមួយនៅក្នុងរបៀបវារៈរបស់ពួកគេគឺការជំរុញឱ្យមានការផ្ដល់គ្រាប់រំសេវបន្ថែមទៀតដល់កងទ័ពអ៊ុយក្រែន។
សហមេធាវីការពារក្តីមួយរូបរបស់លោកកឹម សុខា គឺអ្នកស្រីម៉េង សុភារី ថ្លែងថា លោកកឹម សុខាមិនព្រមទទួលយកសាលក្រមរបស់តុលាការរាជធានីភ្នំពេញទេ ហើយលោកនឹងបន្តទាមទាររកយុត្តិធម៌។
មន្ត្រីនៃរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលទទួលខុសត្រូវដោយផ្ទាល់ផ្នែកកងទ័ពជើងគោកសហរដ្ឋអាមេរិក បានបង្ហាញនូវចំណុចលម្អិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះនៃយុទ្ធសាស្ត្រពហុផ្នែកសម្រាប់ការកម្លារារាំងមិនឱ្យមានសង្គ្រាមជាមួយនឹងប្រទេសចិន។
សហរដ្ឋអាមេរិកចាត់វិធានការការពារប្រព័ន្ធទឹកស្អាតសាធារណៈនិងប្រព័ន្ធលូបង្ហូរទឹកឱ្យកាន់តែប្រសើរជាងមុខ ពីការវាយប្រហាររបស់ក្រុមចោរព័ត៌មានវិទ្យា ដែលអាចកាត់ផ្តាច់បណ្តាញសេវាផ្គត់ផ្គង់ទឹកនិងធ្វើឱ្យទឹកមានភាពកខ្វក់ជាដើម។
នៅក្នុងសន្និសីទកាសែតលើកដំបូងបង្អស់របស់ខ្លួននៅថ្ងៃអង្គារនេះតាំងពីពេលចូលកាន់តំណែងមក រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានពន្លះសហរដ្ឋអាមេរិកទាក់ទិននឹងទំនាក់ទំនងទ្វេភាគីដែលកាន់តែយ៉ាប់យ៉ឺនឡើងនិងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់។
ព័ត៌មានផ្សេងទៀត
No media source currently available