ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានស្វាគមន៍ភ្លាមៗនូវការប្រកាសនេះ ប៉ុន្តែក្រុមជនរងគ្រោះបាននិយាយថាសំណងនេះគឺមិនគ្រប់គ្រាន់តាមការទាមទាររបស់ពួកគេដែលចង់បានការសុំទោសទាំងស្រុងពីរដ្ឋាភិបាលជប៉ុននិងសំណងដោយផ្ទាល់ពីក្រុមហ៊ុនជប៉ុនដែលពាក់ព័ន្ធ។
បន្ទាប់ពីការចាកចេញពីការិយាល័យនយោបាយមជ្ឈិមបក្សដែលមានអំណាចបំផុតរបស់គណបក្សកុម្មុយនិស្តកាន់អំណាចនៅខែតុលា ថ្វីបើស្ថិតនៅក្រោមអាយុចូលនិវត្តន៍ក៏ដោយ ភារៈកិច្ចដ៏សំខាន់ចុងក្រោយរបស់លោក Li គឺធ្វើសុន្ទរកថាទៅកាន់សភាប្រថាប់ត្រានៅថ្ងៃចន្ទនេះ។
លោក Austin បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានីថា៖ «ខ្ញុំគិតថាវាមានគុណតម្លៃផ្នែកនិមិត្តរូបច្រើនជាងគុណតម្លៃផ្នែកយុទ្ធសាស្ត្រនិងផ្នែកប្រតិបត្តិការ»។
បន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចឱ្យមេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ជាប់ពន្ធនាគារដោយការដាក់ឱ្យជាប់ឃុំនៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ ព្រមទាំងដកសិទ្ធិនយោបាយនោះ អ្នកតាមដានបានបង្ហាញការយល់ឃើញផ្សេងៗគ្នាទៅលើបញ្ហានេះ ដោយខ្លះថា ជីវិតនយោបាយលោក កឹម សុខា បានដល់ផ្លូវទ័ល។
នៅក្នុងប្រទេសអូស្ត្រាលី អ្នកជំនាញនានាជឿថា ហេតុការណ៍ទាក់ទិននឹងបាឡុងនេះបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឈ្លបយកការណ៍ពីដែនអវកាស។
តំណាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រតិកម្មភ្លាមៗ បន្ទាប់ពីចៅក្រមជំនុំជម្រះក្តីនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ ដកសិទ្ធិនយោបាយជាស្ថាពរ។
ច្បាប់ដែលមានការដាក់ទោសទណ្ឌនេះត្រូវបានបង្កើតឡើងក្រោយពីរុស្ស៊ីបានដាក់ពង្រាយកងកម្លាំងខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយអ្នកប្រឆាំងនឹងរដ្ឋាភិបាលវិមានក្រឹមឡាំងនិយាយថា ច្បាប់នេះគឺដើម្បីដាក់ទោសដល់អ្នកការរិះគន់ទៅលើសង្គ្រាមរស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងអស់លោករដ្ឋមន្ត្រីការបរទេស៣ ផ្សេងទៀតបានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីញូវដែលីប្រទេសឥណ្ឌានៅក្នុងក្រុមចតុភាគីឬQuad។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រាប់អ្នកកាសែតថា៖ «ដំណើរការក្តីដែលមានរយៈពេលច្រើនឆ្នាំ ដើម្បីបំបិទសំឡេងលោក កឹម សុខា ដោយផ្អែកលើការឃុបឃិតបែបប្រឌិត គឺជាកំហុសនៅក្នុងប្រព័ន្ធយុត្តិធម៌»។
លោក អាង ឧត្តម មេធាវីរបស់លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានថា លោក កឹម សុខា អាយុ ៧០ ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ និងមិនត្រូវបានអនុញ្ញាតឱ្យជួបបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
លោក អាង ឧត្តម មេធាវីរបស់លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានថា លោក កឹម សុខា ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ និងមិនត្រូវបានអនុញ្ញាតឲ្យជួបជនបរទេសឡើយ លើកលែងតែមានការអនុញ្ញាតពីតុលាការ។
មន្រ្តីជំនិតដែលជាជំនួយការរបស់លោក កឹម សុខា បានច្រានចោលការអះអាងនានាអំពីគម្រោងបង្កចលាចលណាមួយ ដែលអាចកើតឡើងនៅថ្ងៃប្រកាសសាលក្រមលើលោក កឹម សុខា ដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣។
ព័ត៌មានផ្សេងទៀត
No media source currently available