ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តៃវ៉ាន់​ព្រមាន​ពី​កិច្ចប្រឹងប្រែង​«ជ្រៀត​ចូល‍»​របស់​ចិន និង​ប្តេជ្ញា​វិធានការ​តប


ក្នុង​រូបថត​ដែល​ចែកចាយ​ដោយ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​ដែល​ថត​និង​ចេញផ្សាយ​នៅ​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បង្ហាញពី​ប្រធានាធិបតី​តៃវ៉ាន់​លោក Lai Ching-te កំពុង​និយាយ​នៅ​ក្នុង​ទីក្រុងតៃប៉ិ កោះតៃវ៉ាន់។
ក្នុង​រូបថត​ដែល​ចែកចាយ​ដោយ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​ដែល​ថត​និង​ចេញផ្សាយ​នៅ​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បង្ហាញពី​ប្រធានាធិបតី​តៃវ៉ាន់​លោក Lai Ching-te កំពុង​និយាយ​នៅ​ក្នុង​ទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

ប្រធានាធិបតី​តៃវ៉ាន់​លោក Lai Ching-te បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ចិនបាន​ធ្វើ​យុទ្ធនាការ​កាន់​តែស៊ីជម្រៅ​ដើម្បី​បង្កើន​ឥទ្ធិពល​និង​ជ្រៀត​ចូល​ ប្រឆាំង​នឹង​កោះ​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​នេះ។ លោក​ប្តេជ្ញា​ថា​នឹង​ចាត់​វិធានការ​តបត​វិញ​នឹង​កិច្ចប្រឹងប្រែង​របស់​ក្រុង​ប៉េកាំង​ក្នុង​ការ​«ស្រូបយក»​កោះ​តៃវ៉ាន់។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

កោះតៃវ៉ាន់​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​បាន​បង្កើន​សមយុទ្ធ​យោធា​ ការ​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម និង​យុទ្ធនាការ​បង្កើន​ឥទ្ធិពល​ប្រឆាំង​នឹង​កោះ​នេះ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​បង្ខំ​កោះ​នេះ​ឱ្យ​ទទួល​យក​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន​លើ​តៃវ៉ាន់។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​ជាមួយ​មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់ លោក Lai ថា​ ទីក្រុង​ប៉េកាំង​បាន​ប្រើប្រាស់​លទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់​ដើម្បី​«ស្រូបយក»​សមាជិក​សង្គម​ផ្សេងៗ រួមទាំងក្រុម​ឧក្រិដ្ឋកម្ម​មាន​អង្គការ​ចាត់តាំង អ្នក​សារព័ត៌មាន​ល្បីៗ និង​មន្ត្រី​ប៉ូលិស​និង​យោធាដែល​កំពុង​បម្រើការ​ ឬ​ធ្លាប់​បម្រើការ។

លោក Lai បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់ពីការិយាល័យ​ប្រធានាធិបតី​ថា៖ «ពួកគេ​(ចិន) កំពុង​ធ្វើ​សកម្មភាព​ដើម្បី​បង្កើត​ឱ្យ​មាន​ការ​បែកបាក់ ការ​បំផ្លិចបំផ្លាញ និង​វិទ្ធង្សនា ពី​ក្នុង​សង្គមយើង​តែ​ម្តង‍»។​

ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិន​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

ដោយ​យោង​លើ​ទិន្នន័យ​របស់​រដ្ឋាភិបាល លោក Lai ថា មាន​មនុស្ស​៦៤​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចារកម្ម​ឱ្យ​ចិន​កាល​ពី​ឆ្នាំ​មុន ដែល​ចំនួន​នេះច្រើន​ជាង​ឆ្នាំ​២០២១​រហូត​ដល់​៣​ដង។ លោក​ថា ពួក​គេ​ភាគ​ច្រើន​ជា​មន្ត្រី​យោធាពី​មុន​ឬបច្ចុប្បន្ន៕

XS
SM
MD
LG