ខណៈទំនិញឡើងថ្លៃ អ្នករកស៊ីក្នុងបណ្តាញសេដ្ឋកិច្ចក្រៅប្រព័ន្ធពិបាករកប្រាក់ចំណូល
ក្រោយវិបត្តិជំងឺកូវីដ១៩ អ្នកពាក់ព័ន្ធក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបានមើលឃើញថា ស្ថានភាពរកចំណូលរបស់អ្នកប្រកបរបរក្នុងវិស័យនេះនៅមិនទាន់មានភាពប្រសើរនៅឡើយ ដែលតម្រូវឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពួកគេទាំងខាងសេដ្ឋកិច្ច និងសង្គម។ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនបានប្រាប់វីអូអេថា រហូតមកដល់ពេលនេះ ចំណូលរបស់ពួកគេនៅតែបន្តថយចុះ ខណៈតម្លៃទំនិញនៅលើទីផ្សារកើនឡើង។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕