ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ព្រមាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែង​អនឡាញ​ខុសច្បាប់​នៅ​កម្ពុជា


រូបភាពដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុកបង្ហាញ​ល្បែង​ផ្សងសំណាង​នៅលើ​កញ្ចក់អេក្រង់មួយ។ (Facebook)
រូបភាពដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុកបង្ហាញ​ល្បែង​ផ្សងសំណាង​នៅលើ​កញ្ចក់អេក្រង់មួយ។ (Facebook)

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែង​អនឡាញ​ខុស​ច្បាប់​តាម​បណ្តាញហ្វេសប៊ុក ប្រព័ន្ធ​តេឡេក្រាម​និង​បណ្តាញ​សង្គម​យូធូប​នៅ​តែ​មាន​ក្នុង​ប្រទេស​កម្ពុជា ខណៈ​អាជ្ញាធរ​សមត្ថកិច្ច​កំពុង​តាមដាន ស្រាវជ្រាវ និង​ចាត់​វិធាន​ការ​បង្រ្កាប។ នេះ​បើ​តាម​សារ​ដែល​បង្ហោះ​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា។

អគ្គ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហោះ​សារ​កាល​ពី​ថ្ងៃ​ ១១​ ខែ​មីនា​ អង្គភាព​បាន​ពិនិត្យ​និង​រក​ឃើញ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ល្បែង​កាស៊ីណូ​អនឡាញ​ និង​ល្បែង​ភ្នាល់​អនឡាញ​ចំនួន​ ២៣ ​ដោយ​ភ្ជាប់​រូបភាព​មក​ជាមួយ​ ដែល​ទាំង​នោះ​ជា​សកម្ម​ភាព​ល្មើស​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង​ច្បាប់​ស្តី​ពី​ការ​បង្រ្កាប​ល្បែង​ស៊ី​សង។

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​បញ្ជាក់​ថា​ ការ​ផ្សព្វ​ផ្សាយ​ទាំង​នេះ​«បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌​សង្គម និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ»។

គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​បញ្ជាក់​ថា៖ «ករណី​នេះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​កំពុង​តាមដាន ស្រាវជ្រាវ និង​ចាត់​វិធានការ​ការ​បង្រ្កាប​លើ​បុគ្គល​ផ្សព្វផ្សាយ​ល្បែង​ អ្នក​ដំណើរការ​ អ្នក​លេង​ និង​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ល្បែង​ស៊ី​សង​ខុស​ច្បាប់»។

បើ​តាម​សារ​បង្ហោះ​នោះ ការ​ផ្សព្វផ្សាយ​ល្បែង​ខុស​ច្បាប់ មាន​ដូច​ជា ​Naga VIP02, Fafa855 Kh, Naga KH02, Macau888 Vip002, Cambo88 VIP 01, បាល់ទាត់ ibet789, ផ្សង​សំណាង​មហាសំណាង និង ​Lotto4k5Gជា​ដើម។

គួរ​បញ្ជាក់​ថា​ កាល​ពី​កន្លង​ទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​ផ្អាក​រាល់​ការ​ផ្តល់​អាជ្ញា​បណ្ណ​ក្នុង​ការ​បើក​ល្បែង​ផ្សង​សំណាង​នានា​ក្នុង​តំបន់​មូលដ្ឋាន ក៏​ដូច​ជា​ណែនាំ​ឱ្យ​គណៈកម្មការ​គ្រប់​គ្រង​ល្បែង​ស៊ី​សង​កម្ពុជា​ចំណុះ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ រួមទាំង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ពិនិត្យ​ឡើង​វិញ និង​រៀបចំ​ឡើង​វិញ​នូវ​គោលការណ៍ និង​វិធានការ​គ្រប់គ្រង​ល្បែង​ផ្សង​សំណាង​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG