ជំហរខុសគ្នារវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលរបស់បណ្តាប្រទេសលោកខាងលិចត្រូវបានអ្នកវិភាគយល់ថាជាការបង្ហាញនូវនិន្នាការមួយដែលថា រដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោតនិងក្នុងអាណត្តិថ្មី នឹងកានតែងាកទៅពឹងផ្អែកលើចិន ហើយការនេះនឹងធ្វើឱ្យលទ្ធភាពនៃការស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាកាន់តែលំបាក។
អ្នកតាមដានស្ថានភាពនយោបាយនិងសង្គមនៅកម្ពុជាមួយចំនួនលើកឡើងថាអ្នកនយោបាយជំនាន់ថ្មីនឹងដើរតាមគន្លងរបស់អ្នកនយោបាយជំនាន់ចាស់ ខណៈអ្នកខ្លះរង់ចាំមើលថាតើអ្នកនយោបាយជំនាន់ថ្មី នឹងដឹកនាំកម្ពុជាទៅតាមគន្លងប្រជាធិបតេយ្យពិតប្រាកដឬយ៉ាងណា។
កញ្ញា សេង ធារី បានធ្វើកូដកម្មអត់អាហារ ចាប់តាំងពីថ្ងៃទី ១៧ ខែកក្កដា រហូតដល់ថ្ងៃទី ២៦ ខែកក្កដា ដែលមានរយៈពេល ១០ ថ្ងៃ។
ការគូសសន្លឹកឆ្នោតចោលនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានក្លាយជាប្រធានបទក្តៅមួយ នៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចាត់វិធានការអ្នកដែលញុះញង់ឱ្យគូសសន្លឹកឆ្នោតចោល តាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលលោក ហ៊ុន សែន បានស្នើ។
លោក Volker Türk ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ត្រូវបានរៀបចំឡើងក្នុងបរិយាកាសរឹតត្បិតខ្លាំង ហើយវាប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ គណបក្សភ្លើងទៀនឈ្នះបានកៅអីមេឃុំចំនួនបីក្នុងខេត្តកំពង់ធំ រួមទាំងឃុំក្រយា ឃុំមួយទៀត ក្នុងខេត្តកំពង់ចាម។
បើតាមមន្ត្រីគណបក្សភ្លើងទៀន រហូតមកដល់ពេលនេះ ក៏នៅតែមានការតាមចាប់ខ្លួនសកម្មជនហើយសកម្មជនខ្លះត្រូវបានគេចចេញពីផ្ទះ ដើម្បីគេចខ្លួនពីការតាមចាប់របស់អាជ្ញាធរមូលដ្ឋាន ស្របពេលដែលគណបក្សភ្លើងទៀនមិនមានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោត។
នៅឃុំក្រយា មេឃុំមកពីគណបក្សភ្លើងទៀន បានជាប់ឆ្នោតជាបន្តបន្ទាប់ ខណៈអ្នកបោះឆ្នោតនៅឃុំនោះ មិននិយាយគាំទ្រគណបក្សជំទាស់នេះទេ តែបានបង្ហាញជំហរកោតសរសើរគណបក្សកាន់អំណាចទៅវិញ។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក ប្រាក់ កែវរិទ្ធីឯក និស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ រំពឹងចង់ឲ្យ រដ្ឋាភិបាលថ្មីមានភាពបត់បែនក្នុងការដឹកនាំប្រទេស៕
សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៕
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក សែម ជាដារ៉ាវិបុល និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ រំពឹងចង់ឲ្យ រដ្ឋាភិបាលថ្មីអភិវឌ្ឍវិស័យអប់រំបន្ថែម៕
ព័ត៌មានផ្សេងទៀត
No media source currently available