នៅថ្ងៃសៅរ៍នេះ មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅរាជធានីភ្នំពេញ កំពុងមមាញឹកនឹងកិច្ចការរៀបចំការិយាល័យបោះឆ្នោត មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ ឈានមកដល់នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដានេះ។
មុនថ្ងៃបោះឆ្នោតជាតិមួយថ្ងៃ ប្រជាជនបានទៅស្វែងរកឈ្មោះរបស់ខ្លួនលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេសកម្ពុជា។ ពលរដ្ឋប្រមាណ ៩លាន ៧សែននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នេះ។
ពលរដ្ឋប្រមាណ ៩លាន ៧សែននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នេះ ដែលនឹងត្រូវបានធ្វើឡើងដោយគ្មានវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សប្រជែងដ៏ចម្បងមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។
ពួកគេចង់ឱ្យរដ្ឋាភិបាលថ្មីដែលនឹងកើតក្រោយការបោះឆ្នោត យកចិត្តទុកដាក់លើជីវភាពរបស់ប្រជាពលរដ្ឋ ដោយគិតគូរលើប្រាក់ខែរបស់កម្មករ កម្មាការិនី និងអ្នកធ្វើការក្នុងវិស័យផ្សេងទៀត។
លោក ហ៊ុន សែន បានប្រកាសពីបំណងរបស់លោកដើម្បីបញ្ឈប់ការបង្ហោះសារនៅលើ Facebook មួយថ្ងៃមុនពេលក្រុមប្រឹក្សាភិបាលត្រួតពិនិត្យពាក់កណ្តាលឯករាជ្យដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Meta បានស្នើឱ្យព្យួររយៈពេល៦ខែទាំងគណនី Facebookនិង Instagram របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកគាំទ្រគណបក្សកាន់អំណាចខ្លះថា ពួកគេបានមើលឃើញពីសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ដែលអាចគ្រប់គ្រងប្រទេសបាន ព្រោះលោកបានទទួលការអប់រំពីក្រៅប្រទេស និងចង់ឃើញលោកឡើងកាន់អំណាចបន្តពីឪពុកលោកក្នុងអាណត្តិទី ៧ នេះ។
ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ មិនមានការចូលរួមពីគណបក្សជំទាស់ធំមួយគឺគណបក្សភ្លើងទៀនទេ ព្រោះគណបក្សនេះត្រូវបានស្ថាប័នជាតិរៀបចំការបោះឆ្នោតបដិសេធមិនឱ្យចុះបញ្ជីឈរឈ្មោះបោះឆ្នោត ព្រោះគ្មានឯកសារដើមបញ្ជាក់អំពីការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
គណបក្សហ៊្វុនស៊ិនប៉ិចដែលជាគណបក្សរាជានិយមចាស់វស្សាមួយ កាលពីព្រឹកថ្ងៃសុក្រ បានចេញយុទ្ធនាការឃោសនារកសំឡងឆ្នោតរបស់ខ្លួនសាជាថ្មី ដោយរំពឹងថានឹងឈ្នះអាសនៈរដ្ឋសភាសម្រាប់ការបោះឆ្នោតជាតិ ដែលនឹងចាប់ផ្តើមនាថ្ងៃអាទិត្យនេះ។
លោក ហ៊ុន ម៉ាណែត បានដឹកនាំក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាក្នុងរាជធានីភ្នំពេញ ដោយអំពាវនាវអ្នកគាំទ្រ និងប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ
លោក ហ៊ុន ម៉ាណែត បានអំពាវនាវទៅពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ លោកថា ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់ឧបាយកលរបស់អ្នកចង់បំផ្លាញប្រទេសកម្ពុជា និងដើម្បីឱ្យគណបក្សឈ្នះភ្លូកទឹកភ្លូកដី។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន PhoenixTV ដែលទើបចុះផ្សាយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដានេះ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ខ្លួន ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការ២១ថ្ងៃ ដោយមានការហែក្បួនទ្រង់ទ្រាយធំរាប់ម៉ឺននាក់។
ព័ត៌មានផ្សេងទៀត
No media source currently available