មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៉ី បានអះអាងថា លទ្ធផលនៃការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ដ៏សំខាន់ចូលរួមនោះ នឹងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ។
បើតាមលទ្ធផលក្រៅផ្លូវការដែលផ្សាយដោយស្ថាប័នសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល ដែលបានដកស្រង់សម្តីរបស់អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តព្រៃវែងថា នៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជាឈ្នះ១១ លើ ១២ អាសនៈ។
ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨លាន ២សែននាក់ បាននាំគ្នាចេញទៅបោះឆ្នោតកាលពីព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧
ស្របពេលដែលការបោះឆ្នោតមិនមានវត្តមានគណបក្សជំទាស់ដ៏មានសក្តានុពល អ្នកតាមដានលើកឡើងពីហានិភ័យនៃការធាក់ថយក្រោយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា និងលទ្ធភាពនៃការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចផងដែរ។
បន្ទាប់ពីបានដឹងថាមានពលរដ្ឋជាង ៨លាន ២សែននាក់ បានចេញទៅបោះឆ្នោត ខណៈអ្នកបោះឆ្នោតមួយចំនួនបានគូសសន្លឹកឆ្នោតចោល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានឱ្យក្រុមអ្នកញុះញង់គូសសន្លឹកឆ្នោតចោលចូលសារភាព ប្រសិនបើចង់រួចពីការចាប់ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «វាច្បាស់ណាស់ លោក [ហ៊ុន ម៉ាណែត] បានជាប់ឆ្នោត» បានឈ្នះអាសនៈក្នុងរដ្ឋសភាក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ៕
ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងថា ការបោះឆ្នោតជាតិអាណត្តិទី ៧ នេះប្រព្រឹត្តទៅតាមបែបលទ្ធិប្រជាធិបតេយ្យ មានន័យថា សេរី យុត្តិធម៌ និងត្រឹមត្រូវ បើទោះបីគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំមួយ។
ដូចគ្នានឹងពលរដ្ឋជាច្រើននាក់ផ្សេងទៀតដែរ លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន បានចេញទៅបោះឆ្នោតកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ រក្សាសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ និងដើម្បីផ្តល់ក្តីសង្ឃឹមបន្តទៀតដល់អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការិយាល័យបោះឆ្នោតមួយក្នុងឃុំក្រយា ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ បានបើកទ្វារទទួលអ្នកបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់អាណត្តិទី៧។ វីអូអេបានធ្វើការផ្សាយផ្ទាល់តាមហ្វេសប៊ុកពីការិយាល័យនេះ៕
អំឡុងពេលនៃការចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា អ្នកបោះឆ្នោតនៅឃុំក្រយា បានបង្ហាញមតិចម្រុះជុំវិញការបោះឆ្នោតដែលគ្មានគណបក្សភ្លើងជាគណបក្សជំទាស់ធំមួយដែលធ្លាប់ចូលរួមការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។
នាថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតដែលអវត្តមានគណបក្សភ្លើងទៀន។ ពួកគេមួយចំនួនលើកឡើងពីសារសំខាន់ និងកាតព្វកិច្ចក្នុងការចូលរួមបោះឆ្នោត។ ចំណែកអ្នកខ្លះបង្ហាញក្តីសោកស្តាយដែលអវត្តមានគណបក្សជំទាស់ដ៏ធំ។
ថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនរបស់គណបក្សភ្លើងទៀន បានទៅបោះឆ្នោត នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ ដើម្បីធានាសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យនៅពេលក្រោយ។
ព័ត៌មានផ្សេងទៀត
No media source currently available