នៅខែកក្កដា ឆ្នាំ២០២៣ អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) បានជួប ធ្វើបទសម្ភាសន៍ជាមួយអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ អំពីអវត្តមានគណបក្សជំទាស់នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនបានបង្ហាញក្តីព្រួយបារម្ភថា មិនអាចចូលរួមការបោះឆ្នោតព្រឹទ្ធសភា នាដើមឆ្នាំក្រោយ
អ្នកស្រី ព្រំ ចាន់ថា ធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកមួយ នៅពេលដែលស្វាមីរបស់អ្នកស្រី និងកូនប្រុសដែលមានជំងឺអូទីហ្សឹម ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។
លោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារពីរដងបន្ថែមថា ក្រុមការងាររបស់គណបក្សកាន់អំណាចតែងតែប្រាប់ឱ្យលោកវាយប្រហារគណបក្សជំទាស់ និងថ្នាក់ដឹកនាំគណបក្សជំទាស់។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា សុន ស្រីសួគ៌ និស្សិតឆ្នាំទី២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ រំពឹងចង់ឲ្យរដ្ឋាភិបាលថ្មី បង្កើនទីផ្សារកសិកម្ម និងផលិតកម្មឧស្សាហកម្ម។
នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកនាង កាន់ វិច្ឆិកា និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕
នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកស្រី ធីតា វីន និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕
អ្នកស្រី ធីតា វីន និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក ញឿន រ៉ាដែន អ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិច អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕
នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកស្រី ធីតា វីន និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឬទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ អំពីកម្មវិធីនយោបាយនិងយុទ្ធសាស្ត្ររបស់គណបក្ស។
នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA លោក ហ៊ុល រស្មី អ្នកនាង កាន់ វិច្ឆិកា និងលោក ពិន ស៊ីសុវណ្ណ បានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អំពីគោលជំហររបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោត ដែលអ្នករិះគន់ហៅថាជាការបោះឆ្នោតក្លែងក្លាយ៕
នៅក្នុងកម្រសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA លោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ បានសម្ភាសន៍លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. អំពីរបៀបវារៈនៃដំណើរការបោះឆ្នោត និងករណីបដិសេធមិនឲ្យគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំបំផុតចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
គណបក្សជំទាស់ ដែលបាត់សិទ្ធិចូលរួមការបោះឆ្នោតថ្នាក់ជាតិ បានលើកឡើងថា គណបក្ស មិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើខុសនឹងច្បាប់នានារបស់កម្ពុជានោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available