នៅក្នុងកម្រសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA លោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ បានសម្ភាសន៍លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. អំពីរបៀបវារៈនៃដំណើរការបោះឆ្នោត និងករណីបដិសេធមិនឲ្យគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំបំផុតចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
គណបក្សជំទាស់ ដែលបាត់សិទ្ធិចូលរួមការបោះឆ្នោតថ្នាក់ជាតិ បានលើកឡើងថា គណបក្ស មិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើខុសនឹងច្បាប់នានារបស់កម្ពុជានោះទេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.ប បានឲ្យដឹងថាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង៩ម៉ឺននាក់នឹងចូលរួមឃ្លាំមើលការបោះឆ្នោតនាថ្ងៃអាទិត្យនេះ ខណៈអ្នកតាមដានលើកឡើងថាអង្គការមួយចំនួនដែលឃ្លាំមើលការបោះឆ្នោតមានទំនោរទៅកាន់គណបក្សកាន់អំណាច។
នៅគ្រាដែលកម្ពុជារៀបចំការបោះឆ្នោតដែលមិនមានគណបក្សជំទាស់ដ៏មានសក្តានុពលចំនួនពីរលើករួចមកហើយ សកម្មជនសង្គមនិងនយោបាយបន្តអះអាងថា ពួកគេនៅតែរក្សាក្តីសង្ឃឹមសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖
ការចេញសេចក្តីថ្លែងរបស់អង្គការមួយនេះធ្វើឡើងក្រោយមន្ត្រីគណបក្សភ្លើងទៀនយ៉ាងតិច ៤នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ពាក់ព័ន្ធនឹងបទញុះញង់បង្កចលាចលដល់ការបោះឆ្នោត។
ខណៈការបោះឆ្នោតជាតិអាណត្តិទី ៧ ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បញ្ហាប្រឈមចម្បងៗដូចជាតម្លៃទំនិញឡើងថ្លៃ និងប្រាក់ចំណូលខ្វះមុខខ្វះក្រោយ កំពុងស្ថិតក្នុងចិត្តរបស់កម្មករកម្មការិនីរោងចក្រកាត់ដេរ និងវាយនភ័ណ្ឌមួយចំនួន។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា កញ្ញា ខេន សុវិមាន និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រំពឹងចង់ឲ្យរដ្ឋាភិបាលថ្មីបង្កើតការងារ និងសម្រួលប្រព័ន្ធធ្វើដំណើរសាធារណៈ។
ថ្លែងអំពីក្រុមឈាមថ្មីរបស់គណបក្សកាន់អំណាច និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រាប់វីអូអេថាពួកគេមានសុទិដ្ឋិនិយមថា រលកក្រោយត្រូវតែច្រានរលកមុន។
ខណៈការបោះឆ្នោតកំពុងខិតចូលមកដល់ ហើយគ្មានគណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតនោះ សូម្បីអ្នកមិនមែនជាគ្រូទាយក៏អាចទាយយ៉ាងឆុតថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំប្រទេសបន្តទៀត។
ជ័យជម្នះសម្រាប់លោក ហ៊ុន សែន ក្នុងការបោះឆ្នោតគឺសំខាន់ដើម្បីធានាការផ្ទេរអំណាច
យុវជនមួយចំនួនដែលដល់អាយុបោះឆ្នោត បង្ហាញអារម្មណ៍រីករាយនឹងការបោះឆ្នោតជាលើកដំបូង ហើយពួកគេក៏មានសំណូមពរមួយចំនួនទៅរដ្ឋាភិបាលថ្មី ទាក់ទងការបង្កើតការងារ និងការដោះស្រាយបញ្ហាប្រឈមខ្លះៗទៀត ដូចជាជម្លោះដីធ្លី និងរកទីផ្សារលក់ផលិតផលកសិកម្មជូនកសិករជាដើម។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោក លី រី ដែលជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំរាជធានីភ្នំពេញ និងលោក ប៊ុន ខេត ដែលជាប្រធានប្រតិបត្តិនៃគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ពីបទ «ញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត»។
ព័ត៌មានផ្សេងទៀត
No media source currently available