ក្រុមប្រឹក្សាភិបាលនេះ ដែលផ្តល់មូលនិធិដោយក្រុមហ៊ុន Meta តែប្រតិបត្តិការងារដោយ ឯករាជ្យ និយាយថា ក្រុមហ៊ុន Meta មានកំហុសក្នុងការទុកឲ្យវីដេអូនោះបន្តនៅមាន ហើយក៏បានបញ្ហាឲ្យដកវីដេអូនោះចេញពីហ្វេសប៊ុក។
វិសោធនកម្មច្បាប់បោះឆ្នោតនេះកំណត់ថា លុះត្រាតែបេក្ខជនបានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសាកលចំនួនពីរលើកចុងក្រោយជាប់គ្នា ទើបអាចឈរឈ្មោះឱ្យគេបោះឆ្នោតឲ្យបាន។
ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋនានា បាននិយាយថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺជារឿងសំខាន់ចំពោះប្រទេសជាតិ និង សេដ្ឋកិច្ចផងដែរ ទោះបីរាជរដ្ឋាភិបាលកម្ពុជាដែលរងការរិះគន់ថា រៀបចំការបោះឆ្នោតមិនសេរីនិងយុត្តិធម៌នោះ។
កាលពីការបោះឆ្នោតឃុំសង្កាត់កន្លងទៅ មានសេចក្តីរាយការណ៍អំពីវត្តមានរបស់អាជ្ញាធរនៅក្នុងមណ្ឌលបោះឆ្នោត ដូចជាសមាជិកភូមិ មេភូមិ មេឃុំ និងមន្ត្រីនគរបាល ហើយពួកគេទាំងនោះបានរង់ចាំកត់ចំណាំឈ្មោះអ្នកទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត។
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថា ការខ្វះការប្រកួតប្រជែងខាងនយោបាយដោយត្រឹមត្រូវ នឹងមានផលប៉ះពាល់«មិនខាន ទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពនិងកម្រិតនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋយើង»។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដោយអនុញ្ញាតអ្នកដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព អាចប្រើប្រាស់អត្តសញ្ញាណបណ្ណនេះសម្រាប់ការបោះឆ្នោតនាពេលខាងមុខបាន។
អ្នកសារព័ត៌មានដែលទៅយកព័ត៌មានក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៣ ខែកក្កដាខាងមុខ គឺតម្រូវឱ្យជូនដំណឹងទៅប្រធានមណ្ឌល ឬប្រធានការិយាល័យបោះឆ្នោតជាមុន ទើបអាចយកព័ត៌មានបាន បើទោះជាមានកាត ចុះយកព័ត៌មានចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ដោយ។ នេះបើតាមម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យអ្នកដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាពអាចទៅបោះឆ្នោតនាខែកក្កខាខាងមុខបាន ប្រសិនបើពួកគេមានឈ្មោះក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប្រធាន គ.ជ.ប បានប្រកាសស្នើឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងនៅក្រៅប្រទេស ត្រឡប់មកបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។ ប៉ុន្តែអ្នកតាមដានកិច្ចការបោះឆ្នោតក្នុងស្រុកយល់ថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនអាចបោះបង់សិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយសារឧបសគ្គខ្លះពាក់ព័ន្ធនឹងការចំណាយខ្ពស់។
ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលត្រូវទៅបោះឆ្នោត គូសសន្លឹកឆ្នោតចោល ដោយសារអវត្តមានគណបក្សភ្លើងទៀន។
ព័ត៌មានផ្សេងទៀត
No media source currently available