ភាពមិនប្រក្រតីទាំងនោះ គឺស្ថិតនៅលើទម្រង់១១០២ ពាក់ព័ន្ធនឹងការគណនាចំនួនសន្លឹកឆ្នោត ដែលករណីខ្លះលើសសន្លឹកឆ្នោត និងករណីខ្លះទៀតខ្វះសន្លឹកឆ្នោត។
លោក យ៉េង វីរៈ ចាត់ទុកថា ទង្វើរបស់ស្ថាប័នគ.ជ.ប បែបនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិចូលរួមនយោបាយ ប៉ះពាល់ដល់ការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត ហើយធ្វើឱ្យដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សរួមតូច។
គណបក្សហ៊្វុនស៊ិនប៉ិចដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានចាប់ផ្តើមយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួន ដោយមានការចូលរួមពីអ្នកគាំទ្រប្រមាណ ៣ ពាន់នាក់ ខណៈទីលាននៃការប្រកួតប្រជែងលើកនេះគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំមួយ។
យុទ្ធនាការរបស់គណបក្សនេះត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស។ ទីលាននៃការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នេះ អវត្តមានគូប្រជែងដ៏ចម្បងមួយ គឺគណបក្សភ្លើងទៀន៕
មេដឹកនាំគណបក្សនយោបាយដែលចេញបើកយុទ្ធនាការប្តេជ្ញាចិត្ត ការពារសន្តិភាព ការអភិវឌ្ឍ ឯករាជ្យ បូរណភាពទឹកដី និងបានបង្ហាញក្តីសង្ឃឹមរៀងៗខ្លួនថា គណបក្សនឹងទទួលបានជ័យជម្នះ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
នាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ២០២៣ ដោយអវត្តមានគណបក្សប្រឆាំងដ៏ធំមួយនោះ គណបក្សខ្មែររួបរួមជាតិបានចេញហែក្បួនឃោសនារកសំឡេងគាំទ្រនៅរាជធានីភ្នំពេញ ដោយរំពឹងថានឹងដណ្តើមបានអាសនៈខ្លះនៅរដ្ឋសភាជាតិ។
ព្រឹកថ្ងៃសៅរ៍នេះគឺជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ បានចាប់ផ្តើមយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួននៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកគាំទ្រជាច្រើននាក់។
គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដានេះ ចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ខ្លួន ដោយមានការហែក្បួនទ្រង់ទ្រាយធំ រាប់ម៉ឺននាក់។
នៅថ្ងៃសៅរ៍នេះ គឺជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះថ្នាក់ជាតិនាពេលខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួន ដោយមានការចូលរួមពីអ្នកគាំទ្រជាច្រើននាក់ ហើយ លោក ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំក្បួនឃោសនានេះ។
នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដា នេះ គណបក្សនយោបាយបានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ នៅក្នុងរាជធានីភ្នំពេញ គណបក្សចំនួនពីរ គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាជនកម្ពុជា បានប្រមូលសមាជិកនិងអ្នកគាំទ្ររបស់ខ្លួន ដើម្បីធ្វើការហែក្បួនទ្រង់ទ្រាយធំ និងផ្សព្វផ្សាយកម្មវិធីនយោបាយ។
ការព្រមាននេះធ្វើឡើងក្រោយក្រុមហ៊ុន Meta ដែលគ្រប់គ្រងហ្វេសប៊ុកកំពុងពិចារណាអំពីការព្យួរគណនីរបស់លោករយៈពេល៦ខែ ហើយការព្យួរនេះត្រូវបានចំអកដោយក្រុមជំទាស់ដែលកំពុងរស់នៅក្រៅប្រទេស។
ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានរយៈពេលមាន ២១ថ្ងៃ ដែលនឹងចាប់ផ្តើមពីរថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
ព័ត៌មានផ្សេងទៀត
No media source currently available