អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឬទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ស្តីអំពីជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន
គណបក្សនយោបាយចំនួន ១៨ ត្រូវបានចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសតាំងសមាជិករដ្ឋសភា។ ដោយសារតែគណបក្សចំនួន១៧ មានថវិកានិងសំឡេងគាំទ្រតិចតួច គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទំនងជានឹងទទួលបានអាសនៈទាំងអស់ ហើយបង្កើតរដ្ឋាភិបាលថ្មី។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានថ្លែងអំពីភាពត្រឹមត្រូវ ពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា និងបញ្ហាមួយចំនួនទៀត ទាក់ទិននឹងអវត្តមានគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជាតិ ដែលកំពុងតែខិតជិតចូលមកដល់។
កសិករមួយចំនួនរំពឹងថា រដ្ឋាភិបាលជាប់ឆ្នោតថ្មី សម្រាប់នីតិកាលទី៧ នឹងប្រឹងប្រែងជួយកសិករ រឿងបម្រែបម្រួលអាកាសធាតុ និងផ្តល់អន្តរាគមន៍មិនឱ្យឈ្មួញកណ្តាលធ្វើអ្វីស្រេចតែចិត្ត ពាក់ព័ន្ធនឹងការទិញដូរផលិតផលកសិកម្ម។
កម្ពុជាមានផ្ទៃដីធ្វើស្រែ ជាង ៣ លានហិកតា នៅទូទាំងប្រទេសសម្រាប់បម្រើដល់កិច្ចការកសិកម្ម។ បញ្ហាអាកាសធាតុប្រែប្រួល ជាបន្ទុកមួយរបស់កសិកររួចទៅហើយ តែការធ្លាក់ចុះតម្លៃស្រូវក៏បានញាំញីជីវភាពរស់នៅរបស់កសិករ។
ពេលវេលានៃប្រកាសរបស់លោក ហ៊ុន សែន គូសបញ្ជាក់ពីការពឹងផ្អែកលើទីក្រុងប៉េកាំងក្នុងការផ្តល់នូវវឌ្ឍនភាពសេដ្ឋកិច្ច អំឡុងពេលដែលលោកស្ថិតក្នុងអំណាចជិត ៤០ ឆ្នាំមកហើយ។ ទំនាក់ទំនងនេះត្រូវបានអ្នកអ្នកវិភាគព្រមានថា នឹងធ្វើឱ្យទីក្រុងភ្នំពេញធ្លាក់ទៅក្នុងការជំពាក់គុណទីក្រុងប៉េកាំង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា នឹងមិនប្រឈមបញ្ហាការទទួលស្គាល់ពីអន្តរជាតិទេ គឺមិនខុសគ្នាពីក្រោយការបោះឆ្នោតឆ្នាំ២០១៨។
ព័ត៌មានផ្សេងទៀត
No media source currently available