ថ្លែងអំពីក្រុមឈាមថ្មីរបស់គណបក្សកាន់អំណាច និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រាប់វីអូអេថាពួកគេមានសុទិដ្ឋិនិយមថា រលកក្រោយត្រូវតែច្រានរលកមុន។
ខណៈការបោះឆ្នោតកំពុងខិតចូលមកដល់ ហើយគ្មានគណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតនោះ សូម្បីអ្នកមិនមែនជាគ្រូទាយក៏អាចទាយយ៉ាងឆុតថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំប្រទេសបន្តទៀត។
ជ័យជម្នះសម្រាប់លោក ហ៊ុន សែន ក្នុងការបោះឆ្នោតគឺសំខាន់ដើម្បីធានាការផ្ទេរអំណាច
យុវជនមួយចំនួនដែលដល់អាយុបោះឆ្នោត បង្ហាញអារម្មណ៍រីករាយនឹងការបោះឆ្នោតជាលើកដំបូង ហើយពួកគេក៏មានសំណូមពរមួយចំនួនទៅរដ្ឋាភិបាលថ្មី ទាក់ទងការបង្កើតការងារ និងការដោះស្រាយបញ្ហាប្រឈមខ្លះៗទៀត ដូចជាជម្លោះដីធ្លី និងរកទីផ្សារលក់ផលិតផលកសិកម្មជូនកសិករជាដើម។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោក លី រី ដែលជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំរាជធានីភ្នំពេញ និងលោក ប៊ុន ខេត ដែលជាប្រធានប្រតិបត្តិនៃគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ពីបទ «ញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត»។
ពួកគេថា តម្លៃទំនិញឡើងថ្លៃបានក្លាយជាកត្តាធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេកាន់តែខ្សត់ខ្សោយ ស្របពេលប្រាក់បៀវត្សរ៍អប្បបរមាមិនសមាមាត្រនឹងការចំណាយជាមធ្យមប្រចាំថ្ងៃរបស់កម្មករ។
អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឬទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ស្តីអំពីជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន
ព័ត៌មានផ្សេងទៀត
No media source currently available