បើតាមមន្ត្រីគណបក្សភ្លើងទៀន រហូតមកដល់ពេលនេះ ក៏នៅតែមានការតាមចាប់ខ្លួនសកម្មជនហើយសកម្មជនខ្លះត្រូវបានគេចចេញពីផ្ទះ ដើម្បីគេចខ្លួនពីការតាមចាប់របស់អាជ្ញាធរមូលដ្ឋាន ស្របពេលដែលគណបក្សភ្លើងទៀនមិនមានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោត។
នៅឃុំក្រយា មេឃុំមកពីគណបក្សភ្លើងទៀន បានជាប់ឆ្នោតជាបន្តបន្ទាប់ ខណៈអ្នកបោះឆ្នោតនៅឃុំនោះ មិននិយាយគាំទ្រគណបក្សជំទាស់នេះទេ តែបានបង្ហាញជំហរកោតសរសើរគណបក្សកាន់អំណាចទៅវិញ។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក ប្រាក់ កែវរិទ្ធីឯក និស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ រំពឹងចង់ឲ្យ រដ្ឋាភិបាលថ្មីមានភាពបត់បែនក្នុងការដឹកនាំប្រទេស៕
សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៕
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក សែម ជាដារ៉ាវិបុល និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ រំពឹងចង់ឲ្យ រដ្ឋាភិបាលថ្មីអភិវឌ្ឍវិស័យអប់រំបន្ថែម៕
បណ្តាប្រទេសលោកខាងលិចមួយចំនួនបានរិះគន់ការបោះឆ្នោតជាតិអាណត្តិទី ៧ នៅកម្ពុជា ដោយលើកឡើងថា ការបោះឆ្នោតមួយនេះធ្វើឡើងក្នុងពេលដែលសិទ្ធិនិងសេរីភាពនយោបាយរងការរឹតបន្តឹង ខណៈប្រជាពលរដ្ឋមិនមានជម្រើសពិតប្រាកដ ដោយសារអវត្តមានគណបក្សភ្លើងទៀន។
អង្គការខុមហ្វ្រែល បានដាក់អ្នកសង្កេតការណ៍ចំនួន ៤ពាន់នាក់ ដើម្បីឃ្លាំមើលការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្រោយការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថាជាការបោះឆ្នោតដែលមិនមានភាពសេរីនិងយុត្តិធម៌។
កាលពីថ្ងៃអាទិត្យកម្ពុជាបានរៀបចំការបោះឆ្នោតមួយដែលមានគណបក្សចំនួន ១៨ចូល រួម តែអវត្តមានគណបក្សជំទាស់ដ៏មានសក្តានុពល។ បើតាមលទ្ធផលក្រៅផ្លូវការបឋមៗ បានបង្ហាញឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថាជាការបោះឆ្នោតដែលមិនមានភាពស្របច្បាប់ ដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិនៅតាមបណ្តាប្រទេសប្រជាធិបតេយ្យធំៗ មិនទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលអាណត្តិថ្មីដែលកើតចេញពីការបោះឆ្នោតនេះ។
អាសនៈទាំង៥ ដែលគណបក្សហ៊្វុនស៊ិនប៉ិចឈ្នះបាន រួមមានមណ្ឌលភ្នំពេញ ១អាសនៈ ដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មណ្ឌលខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងមណ្ឌលខេត្តព្រៃវែង ១អាសនៈ។
ព័ត៌មានផ្សេងទៀត
No media source currently available