និស្សិត សែម ជាដារ៉ាវិបុល ចង់ឲ្យរដ្ឋាភិបាលថ្មីអភិវឌ្ឍវិស័យអប់រំបន្ថែម
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក សែម ជាដារ៉ាវិបុល និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ រំពឹងចង់ឲ្យ រដ្ឋាភិបាលថ្មីអភិវឌ្ឍវិស័យអប់រំបន្ថែម៕