លោក Biden បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនីហ្សេ «កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន»។
ចំណាត់ការថ្មីចុងក្រោយនេះរបស់ក្រសួងសន្តិសុខរដ្ឋចិនកើតឡើងក្រោយពីការពង្រីកវិសាលភាពច្បាប់ស្តីពីការប្រឆាំងចារកម្មរបស់ចិន ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា។
ប្រទេសជប៉ុនបានដាក់ការ ត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទំនើបកាលពីពេលថ្មីៗនេះ ដោយអនុវត្តតាមវិធានការថ្មីៗដាក់ចេញដោយសហរដ្ឋអាមេរិក និងហូឡង់។
យោធារបស់អ៊ុយក្រែនបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីធ្វើឱ្យខូចខាតជង្រុកផ្ទុកគ្រាប់ធញ្ញជាតិមួយកន្លែងហើយបានបណ្តាលឱ្យមានអគ្គិភ័យនៅឯមជ្ឈមណ្ឌលឧស្សាហកម្មនិងកំពង់ផែ។
សហគមន៍ ECOWAS បាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថាគណៈកម្មការប្រមុខការពារជាតិនឹងពិភាក្សា«ស្ថានការណ៍នយោបាយនៅសាធារណរដ្ឋនីហ្សេ» ក្នុងកិច្ចប្រជុំរបស់ពួកគេរហូតដល់ថ្ងៃសុក្រ។
សេចក្តីរាយការណ៍ពីការកាត់បន្ថយប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការស៊ីវិលនៅក្នុងប្រទេសចិន បានចាប់ផ្តើមកើតឡើងនៅក្នុងអំឡុងឆ្នាំ២០២១ ខណៈពេលដែលរដ្ឋាភិបាលមូលដ្ឋានកំពុងជួបនឹងបញ្ហាទីផ្សារអចលនទ្រព្យ។
អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Liu Pengyu បានប្រាប់ VOA តាមអ៊ីមែលថា៖ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកជាមួយនិងការផ្តល់អាវុធដល់កោះតៃវ៉ាន់»។
របាយការណ៍បង្ហាញជាសាធារណៈមួយពីការិយាល័យនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ប្រាប់ឱ្យដឹងថា ការគាំទ្រពីចិនមាន«សារៈសំខាន់»ចំពោះសមត្ថភាពរបស់រុស្ស៊ីនៅក្នុងការបន្តសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
អភិបាលរដ្ឋធានីមូស្គូ លោក Sergei Sobyanin បាននិយាយលើតេឡេក្រាមថា អគារនោះជាអគារដដែលដែលធ្លាប់រងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យកន្លងទៅផងដែរ។
លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានធ្វើដំណើរតាមយន្តហោះរបស់លោក Austin ពីទីក្រុង Brisbane ទៅកាន់ទីក្រុង Townsville ដើម្បីជួបជាមួយកងទ័ពដែលចូលរួមក្នុងសមយុទ្ធ Talisman Sabre។
លោកស្រី Von der Leyen បានថ្លែងនៅឯសន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បន្ទាប់ពីធ្វើការចរចានៅក្នុងរដ្ឋធានីម៉ានីលដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងដល់ទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចនិងសន្តិសុខ។
មន្ត្រីជាន់ខ្ពស់ការពារជាតិម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថា «សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលីមានភាពរឹងមាំកាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់»។ លោកបានសង្ខេបសេចក្តីប្រកាសនៃកិច្ចផ្តួចផ្តើមការពារប្រទេសថ្មីជាមួយរដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃសៅរ៍។
ព័ត៌មានផ្សេងទៀត
No media source currently available