ពួកមន្ត្រីសហរដ្ឋអាមេរិកចាកចេញពីប្រទេសអូស្ត្រាលីដោយមានអារម្មណ៍ក្លៀវក្លាបន្ទាប់ពីដំណើរទស្សនកិច្ចជិតមួយសប្តាហ៍ដែលរួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេផងដែរ។
ដំណើរទស្សនកិច្ចលើកទី៩ របស់លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានគោលបំណងធ្វើឱ្យប្រសើរឡើងដើម្បីពង្រីកចំណងទាក់ទងជាមួយប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដោយការពង្រឹងសមត្ថភាពការពារប្រទេសរបស់រដ្ឋាភិបាលនិងការពារផែនការប្រកបដោយមហិច្ឆតាកាន់តែខ្លាំងឡើងសម្រាប់កិច្ចសហប្រតិបត្តិការការពារប្រទេសជាមួយប្រទេសអូស្ត្រាលី។
ថ្លែងនៅខាងក្រៅជំនួបជាច្រើនជាមួយពួកមន្ត្រីការពារជាតិអូស្ត្រាលី ពួកមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ការងារបានបញ្ចប់ដោយជោគជ័យ ជាពិសេសការពិភាក្សានៃការពិគ្រោះយោបល់ប្រចាំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំរវាងអូស្ត្រាលីនិងសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Brisbane។
មន្ត្រីជាន់ខ្ពស់ការពារជាតិម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថា «សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងអូស្ត្រាលីមានភាពរឹងមាំកាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់»។ លោកបានសង្ខេបសេចក្តីប្រកាសនៃកិច្ចផ្តួចផ្តើមការពារប្រទេសថ្មីជាមួយរដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃសៅរ៍។
កិច្ចផ្តួចផ្តើមទាំងនោះរួមមានការធ្វើឱ្យប្រសើឡើងហេដ្ឋារចនាសម្ព័ន្ធដល់មូលដ្ឋានទ័ពអាកាសនានានៅទូទាំងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី បង្កើនការដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិកនិងសមត្ថភាពទៅអូស្ត្រាលីផ្អែកលើមូលដ្ឋានឆ្លាស់គ្នានិងផែនការដើម្បីឱ្យអូស្ត្រាលីចាប់ផ្តើមផលិតមីស៊ីលនាំផ្លូវនិងគ្រាប់រំសេវដែលជាតម្រូវការខ្លាំងបំផុតនៅក្នុងប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីផែនការទាំងនេះ ពួកមន្ត្រីសហរដ្ឋអាមេរិកនិងអូស្ត្រាលីបានបញ្ជាក់លើភាពកាន់តែជិតស្និទ្ធនៃសម្ព័ន្ធភាពនេះ។ ពួកមន្ត្រីសហរដ្ឋអាមេរិកបាននិយាយម្តងហើយម្តងទៀតដល់សម្ព័ន្ធភាពនេះថាជា«ការមិនអាចបំបែកបាន»ខណៈដែលរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានហៅថា«សម្ព័ន្ធភាពដ៏សំខាន់»រវាងសហរដ្ឋអាមេរិកអូស្ត្រាលី។
លោកស្រីបានថ្លែងបន្ទាប់ពីកិច្ចពិគ្រោះ AUSMIN កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកជាដៃគូសាកលនិងយុទ្ធសាស្ត្រដ៏ជិតស្និទ្ធបំផុតរបស់យើង»។ លោកស្រីបានបន្ថែមទៀតថាទំនាក់ទំនងនេះឥឡូវនេះ«ប្រហែលកំពុងធ្វើឱ្យសម្ព័ន្ធភាពរបស់យើងប្រាកដជាមានសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕