ពួកអ្នកវិទ្យាស្ត្របានសម្រេចជោគជ័យទទួលបានថាមពលសម្រេចនៅក្នុងប្រតិកម្មចំហេះនុយក្លេអ៊ែរសំយោគជាលើកទី២ ចាប់តាំងពីខែធ្នូមក។ នេះបើតាមការប្រកាសរបស់មន្ទីរពិសោធន៍ជាតិ Lawrence Livermore កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានថ្លែងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយក្រុមហ៊ុន AI ឈានមុខគេ និងយ៉ាងហោចណាស់ប្រទេសចំនួន ២០ ដើម្បីបង្កើតវិធានការការពារដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមាន ស្របពេលផ្តោតលើការច្នៃប្រតិដ្ឋថ្មីនៃបច្ចេកវិទ្យា AI។
ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យរូបនេះដែលត្រូវបានបង្ហាញឈ្មោះត្រឹមថា Ahmad H ស្របតាមបទដ្ឋានច្បាប់អាល្លឺម៉ង់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុង Bremen ភាគខាងជើង។ បុរសនេះត្រូវបានបញ្ជូនទៅឃុំខ្លួននៅថ្ងៃព្រហស្បតិ៍។
ការដើរដង្ហែក្បួន ក៏ជាផ្នែកមួយនៃសកម្មភាពប្រារព្ធទិវាស្ត្រីអាហ្វ្រិកប្រចាំឆ្នាំផងដែរ។ ថ្ងៃឈប់សម្រាកនេះ ត្រូវបានប្រកាសដោយសហភាពអាហ្វ្រិក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែកក្កដា។
លោក Biden បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនីហ្សេ «កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន»។
ចំណាត់ការថ្មីចុងក្រោយនេះរបស់ក្រសួងសន្តិសុខរដ្ឋចិនកើតឡើងក្រោយពីការពង្រីកវិសាលភាពច្បាប់ស្តីពីការប្រឆាំងចារកម្មរបស់ចិន ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា។
ប្រទេសជប៉ុនបានដាក់ការ ត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទំនើបកាលពីពេលថ្មីៗនេះ ដោយអនុវត្តតាមវិធានការថ្មីៗដាក់ចេញដោយសហរដ្ឋអាមេរិក និងហូឡង់។
យោធារបស់អ៊ុយក្រែនបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីធ្វើឱ្យខូចខាតជង្រុកផ្ទុកគ្រាប់ធញ្ញជាតិមួយកន្លែងហើយបានបណ្តាលឱ្យមានអគ្គិភ័យនៅឯមជ្ឈមណ្ឌលឧស្សាហកម្មនិងកំពង់ផែ។
សហគមន៍ ECOWAS បាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថាគណៈកម្មការប្រមុខការពារជាតិនឹងពិភាក្សា«ស្ថានការណ៍នយោបាយនៅសាធារណរដ្ឋនីហ្សេ» ក្នុងកិច្ចប្រជុំរបស់ពួកគេរហូតដល់ថ្ងៃសុក្រ។
សេចក្តីរាយការណ៍ពីការកាត់បន្ថយប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការស៊ីវិលនៅក្នុងប្រទេសចិន បានចាប់ផ្តើមកើតឡើងនៅក្នុងអំឡុងឆ្នាំ២០២១ ខណៈពេលដែលរដ្ឋាភិបាលមូលដ្ឋានកំពុងជួបនឹងបញ្ហាទីផ្សារអចលនទ្រព្យ។
អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Liu Pengyu បានប្រាប់ VOA តាមអ៊ីមែលថា៖ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកជាមួយនិងការផ្តល់អាវុធដល់កោះតៃវ៉ាន់»។
របាយការណ៍បង្ហាញជាសាធារណៈមួយពីការិយាល័យនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ប្រាប់ឱ្យដឹងថា ការគាំទ្រពីចិនមាន«សារៈសំខាន់»ចំពោះសមត្ថភាពរបស់រុស្ស៊ីនៅក្នុងការបន្តសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត
No media source currently available