ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងបង្កើនជើងហោះហើរដឹកអ្នកដំណើរចិនដែលអនុញ្ញាតឲ្យចូលនិងចេញពីសហរដ្ឋអាមេរិកកើនពីចំនួនបច្ចុប្បន្ន១២ជើងក្នុងមួយសប្ដាហ៍ទៅ១៨ជើង ចាប់ពីថ្ងៃទី១ ខែកញ្ញា ហើយនឹងបន្តកើនដល់ទៅ២៤ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៩ ខែតុលាខាងមុខនេះ។
លោកLaiថែ្លងដូចនេះនៅក្នុងពិធីទទួលទានបាយថ្ងៃត្រង់មួយក្នុងទីក្រុងNew York សហរដ្ឋអាមេរិកមួយថ្ងៃក្រោយការឈប់សំចតរបស់លោកនៅតាមផ្លូវទៅកាន់ប្រទេសប៉ារ៉ាហ្គាយដើម្បីចួលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងនៃប្រធានាធិបតីថ្មីរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
មនុស្ស ៣ នាក់បានរងរបួសបន្ទាប់ពីកម្ទេចកំទីបាក់បែកបានធ្លាក់ចំផ្សារទំនើបមួយកន្លែង ហើយអន្តេវាសិកដ្ឋាននិស្សិតមួយកន្លែងក៏បានរងការខូចខាតផងដែរ។
ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនជ្រុលអាចបង្កការប៉ះពាល់ដល់សុខភាព នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវថ្មីមួយធ្វើឡើងដោយសាកលវិទ្យាល័យជាតិអូស្រ្តាលី។
បើទោះបីប្រទេសអាហ្វ្រិកខាងត្បូង ជាប្រទេសប្រជាធិបតេយ្យនិងមានរដ្ឋធម្មនុញ្ញកំណែទម្រង់មួយ ដែលធានាឱ្យមានសមភាពយេនឌ័រយ៉ាងណាក្តី ក៏អ្នកស្រី Peters និយាយថា ការកើនឡើងនៃចំនួនជនរងគ្រោះជាស្ត្រីភេទ ដែលត្រូវបានសម្លាប់នៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំនេះ មានន័យថា នេះមិនមែនជាការឈប់សម្រាកដោយក្តីសប្បាយរីករាយនោះឡើយ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ជនជាតិចិនមាននាមត្រកូលថា Zeng ដែលបានធ្វើការឱ្យក្រុមឧស្សាហកម្មយោធាត្រូវបានគេជ្រើសរើសឱ្យធ្វើជាភ្នាក់ងារ CIA ដែលមានទីតាំងនៅក្នុងប្រទេសអ៊ីតាលី។
អ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានដាក់អ្នកទោសអាមេកាំង ៥ នាក់នៅក្នុងការឃុំឃាំងក្នុងផ្ទះនៅ ក្នុងការដោះដូរប្រាក់រាប់ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ការតែងតាំងរដ្ឋាភិបាលថ្មីនេះជាការមើលងាយនៅពេលថ្មីៗបំផុតនេះដល់ពួកមេដឹកនាំតំបន់ ហើយនឹងបន្ទាប់ពីការបំពានរបស់ពួកយោធាដល់ពេលកំណត់កាលពីថ្ងៃអាទិត្យ ដើម្បីដាក់លោកប្រធានាធិបតី Mohamed Bazoum ឡើងកាន់អំណាចវិញ។
ការរឹតបន្តឹងថ្មីនេះ នឹងកម្រិតការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកខាងវិស័យបច្ចេកវិទ្យាជឿនលឿនក្នុងប្រទេសចិន ដូចជា កុំព្យូទ័រ quantum បញ្ញាសិប្បនិម្មិត និងបន្ទះឈីបជឿនលឿនជាដើម តែមិនកម្រិតលើវិស័យសេដ្ឋកិច្ចចិនជាទូទៅ ដែលបច្ចុប្បន្នកំពុងត្រដាបត្រដួសដើម្បីឈានទៅមុខទេ។
ពួកអាជ្ញាធររុស្ស៊ីនិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន២គ្រឿងរបស់អ៊ុយក្រែនដែលតម្រង់មកកាន់រដ្ឋធានីមូស្គូនៅថ្ងៃពុធនេះ។
នីហ្សេរីយ៉ាទើបតែបញ្ចប់យុទ្ធនាការរយៈពេលមួយសប្តាហ៍ក្នុងការបង្ហាញការប្រឆាំងនឹងការជួញដូរមនុស្ស ដើម្បីប្រារព្ធទិវាពិភពលោកប្រឆាំងការជួញដូរមនុស្ស ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available