ការតែងតាំងរដ្ឋាភិបាលថ្មីនេះជាការមើលងាយនៅពេលថ្មីៗបំផុតនេះដល់ពួកមេដឹកនាំតំបន់ ហើយនឹងបន្ទាប់ពីការបំពានរបស់ពួកយោធាដល់ពេលកំណត់កាលពីថ្ងៃអាទិត្យ ដើម្បីដាក់លោកប្រធានាធិបតី Mohamed Bazoum ឡើងកាន់អំណាចវិញ។
ការរឹតបន្តឹងថ្មីនេះ នឹងកម្រិតការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកខាងវិស័យបច្ចេកវិទ្យាជឿនលឿនក្នុងប្រទេសចិន ដូចជា កុំព្យូទ័រ quantum បញ្ញាសិប្បនិម្មិត និងបន្ទះឈីបជឿនលឿនជាដើម តែមិនកម្រិតលើវិស័យសេដ្ឋកិច្ចចិនជាទូទៅ ដែលបច្ចុប្បន្នកំពុងត្រដាបត្រដួសដើម្បីឈានទៅមុខទេ។
ពួកអាជ្ញាធររុស្ស៊ីនិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន២គ្រឿងរបស់អ៊ុយក្រែនដែលតម្រង់មកកាន់រដ្ឋធានីមូស្គូនៅថ្ងៃពុធនេះ។
នីហ្សេរីយ៉ាទើបតែបញ្ចប់យុទ្ធនាការរយៈពេលមួយសប្តាហ៍ក្នុងការបង្ហាញការប្រឆាំងនឹងការជួញដូរមនុស្ស ដើម្បីប្រារព្ធទិវាពិភពលោកប្រឆាំងការជួញដូរមនុស្ស ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដាកន្លងទៅនេះ។
កម្ពុជា បានក្លាយជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លាបំផុតមួយរបស់ចិនក្នុងតំបន់នេះ ក្រោមការត្រួតត្រារបស់លោក ហ៊ុន សែន ដែលជិតចេញពីអំណាច ដោយទទួលបានវិនិយោគទុនចិនដ៏សម្បើម។
គណបក្សភឿថៃដែលស្ថិតនៅលំដាប់ទី២ដែលមានឥទ្ធិពលខាងនយោបាយដែលត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារនៅឆ្នាំ២០០៦និង២០១៤បានដកការគាំទ្ររបស់ខ្លួនដល់គណបក្ស Move Forward កាលពីសប្តាហ៍មុន។
ថ្នាក់ដែលបង្រៀនក្មេងស្រីជំទង់ពីរបៀបសរសេរកូដ ឬសរសេរការណែនាំសម្រាប់កុំព្យូទ័រ កំពុងទាក់ទាញចំណាប់អារម្មណ៍ជាច្រើននៅក្នុងប្រទេសម៉ុងហ្គោលី។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជំរុញឱ្យមានវិធានការអន្តរជាតិជាប់លាប់ដើម្បីជួយបំបែកភាពទាល់ច្រកនៅលីបង់។
រដ្ឋបាលលោក Biden ដែលបានព្យាយាមធ្វើឲ្យទីក្រុងមូស្គូមានភាពឯកោខាងការទូតនៅលើឆាកពិភពលោក កំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតឡើងវិញនូវកិច្ច សហប្រតិបត្តិការបច្ចេកទេសជាមួយរុស្ស៊ីនៅក្នុងតំបន់ភូមិសាស្ត្រដ៏លំបាកបំផុតមួយរបស់ពិភពលោក គឺតំបន់អាកទិក។
មន្ត្រីការទូតអាមេរិកកំពូលមួយរូប បានទៅបំពេញទស្សនកិច្ចនៅប្រទេសនីហ្សេ ដើម្បីជំរុញមេដឹកនាំយោធាថ្មី ឱ្យដាក់ឡើងវិញនូវប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ឱ្យឡើងកាន់អំណាច។
លោក Pavlo Kyrylenko អភិបាលក្រុង Donetsk និយាយថា មីស៊ីល២គ្រាប់បានធ្លាក់៤០នាទីពីគ្នា ដោយបានបំផ្លាញអគារលំនៅដ្ឋាន ភោជនីយដ្ឋាន កន្លែងលក់ដូរនិងអគាររដ្ឋបាលនិងសណ្ឋាគារដ៏មានប្រជាប្រីយ៍ភាពមួយដែលពួកអ្នកកាសែតបរទេសស្នាក់នៅ។
ខណៈដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងទប់ស្កាត់កុំឱ្យកម្ដៅផែនដីឡើងខ្ពស់នោះ កម្រិតកម្ដៅនៅលើផ្ទៃមហាសមុទ្របានកើនឡើងដល់កំណត់ត្រាថ្មីដែលគួរឱ្យព្រួយបារម្ភ។
ព័ត៌មានផ្សេងទៀត
No media source currently available